
ការស្ទង់មតិ បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះថា បណ្ដារោងចក្រនៅអាស៊ី បានផ្ដល់ឲ្យឃើញនូវដំណើរការមិនទៀងទាត់យ៉ាងខ្លាំងក្លា នៅក្នុងខែមករា ខណៈតម្រូវការតិចតួចរបស់ចិន បានធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរង្គោះរង្គើ នៅដើមឆ្នាំ២០២៤ នេះ។
សន្ទស្សន៍គ្រប់គ្រងការទិញ (PMI) របស់ចិន បានស្ថិតនៅកម្រិត ៥០,៨ ក្នុងខែមករា ដោយមិនមានអ្វីផ្លាស់ប្តូរនោះឡើយ បើធៀបនឹងខែធ្នូ។ បំណកស្រាយនេះផ្ទុយទៅនឹងការស្ទង់មតិផ្លូវការ ដែលបង្ហាញពីសកម្មភាពផលិតកម្មធ្លាក់ចុះ សម្រាប់ខែទី៤ ជាប់ៗគ្នា។ សម្ពាធបរិត្តផរណាក៏ជាវិបត្តិដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ ដែលបង្ហាញឲ្យឃើញពីតម្រូវការតិចតួច។
សរុបមក ពួកគេបានចង្អុលបង្ហាញពីសេដ្ឋកិច្ចដែលនៅតែដំណើរការមិនល្អ និងការបញ្រ្ចាសនូវការរំពឹងទុកពីទីផ្សារ សម្រាប់វិធានការគាំទ្រគោលនយោបាយបន្ថែមទៀត នៅឆ្នាំនេះ។ រូបភាពនេះគឺភាពរអាក់រអួលសម្រាប់សេដ្ឋកិច្ចនៅអាស៊ី ដោយប្រទេសមួយចំនួនកំពុងជួបនឹងស្ថានភាពអាក្រក់ជាងប្រទេសដទៃទៀត ដោយសារតម្រូវការទាបរបស់ចិននេះ។
សកម្មភាពរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូងបានពង្រីកនៅក្នុងខែមករា ដែលជាលើកដំបូង ក្នុងរយៈពេល ១៩ខែ ដោយសារតម្រូវការទំនិញកើនឡើងនៅក្នុងទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន។ តែការស្ទង់មតិបានបង្ហាញថា សកម្មភាពធ្លាក់រោងចក្រថយចុះ នៅកោះតៃវ៉ាន់ និងម៉ាឡេស៊ី ហើយបានពង្រីកក្នុងល្បឿនដ៏យឺតជាងនៅប្រទេសហ្វីលីពីន៕