
ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃពុធបានផ្សព្វផ្សាយវីដេអូដែលបានកែសម្រួល និងបាននិយាយថាវាបង្ហាញពីការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលក្នុងតំបន់ហ្កា។
ចំណងជើងដែលត្រូវបានគេបង្ហោះវីដេអូនៅលើបណ្តាញតេឡេក្រាមតបស់ក្រុមយោធាហាម៉ាស បានអោយដឹងថា ក្រុមមូចាហ៊ីឌីន អាល់កាសាំ ត្រូវបានគេឃើញ បានប៉ះទង្គិចគ្នាជាមួយទាហានសត្រូវ និងរថយន្ដជាច្រើនគ្រឿងនៅក្នុងជំរំម៉ាហ្កាហ្ស៊ី(Maghazi) និងជំរំ ប៊ួរេស(Bureij) ។
អ្នកយកព័ត៌មានReuter អាចបញ្ជាក់បានពីទីតាំងវីដេអូចេញពីផ្ទាំងប៉ាណូពណ៌បៃតង និងបង្គោលភ្លើងដែលត្រូវគ្នានឹងរូបភាពផ្កាយរណប។
អ្នកយកព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេទនៅពេលដែលវីដេអូនេះគេ
ថតបាន។