
ត្រាក់ទ័ររាប់សិបគ្រឿង ត្រូវបានយកមកចតនៅពាសពេញទីលានចតុរង្គ ខាងមុខសភាសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលកសិករដែលខឹងសម្បាអំពីស្ដង់ដារកសិកម្ម និងការនាំចូលរបស់បរទេស បានមកដល់ក្រុងព្រុចសែល នៅចំថ្ងៃជំនួបកំពូលរបស់សហភាពអឺរ៉ុប។
ក្រុមមេដឹកនាំត្រូវគេរំពឹងថា នឹងជួបគ្នាក្នុងក្រុងនៅម៉ោង៩:00 ដើម្បីពិភាក្សាគ្នាពីការផ្ដល់ហិរញ្ញវត្ថុសម្រាប់ប្រទេសអ៊ុយក្រែន។
ក្រុមអ្នកតវ៉ាក៏បានបិទផ្លូវសំខាន់ៗក្នុងទីលានដែលមានឈ្មោះថាសង្កាត់អឺរុបផងដែ។
ក្រុមអ្នកតវ៉ាថែមទាំងរំពឹងថានឹងមានការចូលរួមតវ៉ាចេញពីប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញផងដែរ។