
អនុប្រធានាធិបតីរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា ប៊ីនខញ (Bitcoin) នឹងនៅតែជារូបិយប័ណ្ណស្របច្បាប់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ អំឡុងអាណត្តិទី២ របស់ប្រធានាធិបតីលោក Nayib Bukele។
រយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោត លោក Bukele ត្រូវបានគេរំពឹងថា នឹងមានជ័យជម្នះ ដោយសារតែការបង្រ្កាបលើក្រុមជនអន្ធពាលដ៏ឃោរឃៅ ហើយលោក Felix Ulloa ដែលសម្រាកពីការងារបណ្តោះអាសន្ន ដើម្បីទៅឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជាមួយលោក Bukele បានបន្ថែមទ្វេដងលើការអនុម័តរូបិយប័ណ្ណគ្រីបតូរបស់ប្រទេសអាមេរិកកណ្តាលមួយនេះថា ជារូបិយប័ណ្ណស្របច្បាប់។
លោក Ulloa បាននិយាយថា សេចក្តីប្រកាសនេះ កើតឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឲ្យប្រទេសអែលសាល់វ៉ាឌ័រ ពិចារណាឡើងវិញនូវវិធានការនេះ អំឡុងការចរចារសម្រាប់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ។
លោក Ulloa បានបន្តថា រដ្ឋាភិបាលមិនមានចេតនាផ្លាស់ប្តូរការសម្រេចចិត្តនេះទេ ដោយបន្ថែមថា ការប្រកាសនាពេលថ្មីៗនេះ ដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក (SEC) ដើម្បីអនុញ្ញាតឲ្យមានមូលនិធិជួញដូរប្តូរប្រាក់ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក (ETF) ដែលតាមដានប៊ីតខញ (Bitcoin) នោះ បានត្រឹមតែមកជួយពង្រឹងដល់សេចក្តីសម្រេចរបស់ខ្លួនប៉ុណ្ណោះ៕