អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនបីជុំវិញការគាំទ្រអ៊ីរ៉ង់ និងក្រុមហេសបូឡា

2024/02/01 11:30:58 pm        212

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពចំនួនបី និងបុគ្គលម្នាក់ នៅក្នុងប្រទេសលីបង់ និងទួរគីជុំវិញការគាំទ្រដល់ក្រុមហេសបូឡា និង កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ Quds Force។

ទណ្ឌកម្មទាំងនោះ បានចោទពួកគេថា បានបង្កើតប្រាក់ចំណូលរាប់រយលានដុល្លារពីការលក់ទំនិញអ៊ីរ៉ង់ ខណៈដែលគាំទ្របណ្តាញហិរញ្ញវត្ថុរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC-QF។

អង្គភាពទាំងបីដែលរងទណ្ឌកម្មគឺ ក្រុមហ៊ុន Mira Ihracat Ithalat Petrol ដែលមានមូលដ្ឋាននៅប្រទេសទួរគី ក្រុមហ៊ុនHydro Hydro Company for Drilling Equipment Rental ដែលមានមូលដ្ឋាននៅប្រទេសលីបង់ និងក្រុមហ៊ុន Yara Offshore SAL ដែលមានមូលដ្ឋាននៅប្រទេសលីបង់ផងដែរ។

ក្រសួងរតនាគារ បានចោទប្រកាន់ក្រុមហ៊ុន Mira ថា បានបទទិញ ដឹកជញ្ជូន និងលក់ទំនិញរបស់អ៊ីរ៉ង់។ ក្រុមហ៊ុន Yara Offshore SAL ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការលក់ទំនិញដ៏ច្រើនឲ្យទៅប្រទេសស៊ីរី និងធ្វើប្រតិបត្តិការក្នុងនាមក្រុមហ៊ុន Hezbollah និង ក្រុមហ៊ុនឈានមុខរបស់IRGC-QF គឺ ក្រុមហ៊ុនConcepto។

ក្រុមហ៊ុន Hydro ត្រូវបានគេចោទប្រកាន់ថា បានសម្របសម្រួលការដឹកជញ្ជូនទំនិញរបស់អ៊ីរ៉ង់ ដែលមានតម្លៃរាប់រយលានដុល្លារ ដែលប្រតិបត្តិការក្រោមការដឹកនាំរបស់មន្ត្រីជាន់ខ្ពស់ IRGC-QF។

ក្រសួងនរតនាគារ បានឲ្យដឹងថា បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មគឺ លោក អ៊ីប្រាហ៊ីម ទាឡាល់ អាល់ យូវ៉េ (Ibrahim Talal al-Uwayr) ដែលជានាយកប្រតិបត្តិ ឬជាបុគ្គលដែលគ្រប់គ្រងក្រុមហ៊ុន MIra ដែលប្រតិបត្តិការនៅក្រោមឈ្មោះក្លែងក្លាយ Ibrahim Agaoglu។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm