ប្រណាំងកង់៖ កីឡាករអេស្ប៉ាញ Mark Cavendish បានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ៥ឆ្នាំដើម្បីឈ្នះក្នុងដំណាក់កាលនៃការប្រកួត Grand Tour បន្ទាប់ពីប្រជែងឈ្នះដំណាក់កាលទី៤ ការប្រកួតប្រណាំងកង់ Tour de France។

ដំណាក់កាលទី៤ ដែលមានចម្ងាយផ្លូវ ១៥០.៤គីឡូម៉ែត្រ កីឡាករវ័យ ៣៦ឆ្នាំ Mark Cavendish បានប្រជែងរហូតមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២០នាទី ១៧វិនាទី តាមពីក្រោយដោយកីឡាករបារាំង Nacer Bouhanni និងកីឡាករប៊ែលហ្ស៊ិក Jasper Philipsen ដែលស្ថិតក្នុងថេរវេលាដូចគ្នា។ ដោយឡែកសំរាប់អ្នកនាំមុខគេក្នុងតារាងរួម នៅតែជាកីឡាករហូឡង់ Mathieu van der Poel របស់ក្រុម Alpecin-Fenix ដដែលដោយមានវេលាសរុប ១៦ម៉ោង ១៩នាទី ១០វិនាទី ល្អជាងអ្នកលេខ៨ វិនាទីដដែលកីឡាករម្ចាស់ផ្ទះបារាំង Julian Alaphilippe និងលេខ៣ កីឡាករអេក្វាដ័រ Richard Carapaz របស់ក្រុម Ineos Grenadiers យឺតជាងអ្នកនាំមុខ ៣១វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ២៧.២គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ