កោះតៃវ៉ាន់ជ្រើសរើសសមាជិកសភារបស់គណបក្សប្រឆាំងដ៏ចម្រូងចម្រាស ជាប្រធានសភា

2024/02/02 12:47:53 am        202

សភារបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះ បានបោះឆ្នោតជ្រើសរើសអតីតបេក្ខជនប្រជែងតំណែងមេដឹកនាំ លោក Han Kuo-yu មកពីគណបក្សប្រឆាំងធំជាងគេបំផុត ជាប្រធានសភាថ្មី ដែលនឹងទទួលបន្ទុកទទួលស្វាគមន៍សមាជិកសភាបរទេសដែលទៅទស្សនកិច្ច និងដែលបក្សកាន់អំណាច បាននិយាយថា អ្នកគាំទ្រចិន។

គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) កាលពីខែមុន បានឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះតៃវ៉ាន់ ប៉ុន្តែមិនទទួលបានសំឡេងភាគច្រើន នៅក្នុងសភាទេ។ ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន បើទោះបីជាមានការជំទាស់ពីរដ្ឋបាលនៅទីក្រុងតៃប៉ិក៏ដោយ ចាត់ទុកគណបក្ស DPP ជាក្រុមបំបែកខ្លួន។

លោក Han របស់គណបក្ស Kuomintang (KMT) ដែលបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោត ដោយសារលោកស្រី Tsai Ing-wen របស់គណបក្ស DPP កាលពីឆ្នាំ២០២០ បានឈ្នះការបោះឆ្នោតសម្រាប់តំណែងប្រធានសភានេះ។ គណបក្សប្រជាជនតៃវ៉ាន់ (TPP) បានបដិសេធមិនបោះឆ្នោត បន្ទាប់ពីបេក្ខជនរបស់គណបក្សនេះ ចាញ់ក្នុងការបោះឆ្នោតជុំទី១។

បាតុករមួយក្រុម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅជិតសភាកោះតៃវ៉ាន់ មុនពេលការបោះឆ្នោតប្រព្រឹត្តទៅ ដោយស្រែកពាក្យស្លោក និងកាន់បដា ខណៈដែលពួកគេជំទាស់នឹងបេក្ខភាពរបស់លោក Han។ ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា ពួកគេព្រួយបារម្ភ ចំពោះលោក Han ប្រសិនបើជាប់ឆ្នោត «អាចនឹងបដិសេធប្រទេសប្រជាធិបតេយ្យ»។

លោក Han ដែលមិនបានឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ បានបដិសេធយ៉ាងដាច់អហង្ការថា មិនបានគាំទ្រទីក្រុងប៉េកាំង ដូចគណបក្ស KMT នោះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm