អាមេរិក៖ អភិបាលរដ្ឋបាននិយាយថា សាកសពមួយទៀតត្រូវបានរកឃើញពីគំនរបាក់បែកនៃប៉មអគារខុនដូរដ្ឋ Florida កាលពីថ្ងៃអង្គារ ទី២៩ ខែមិថុនា ដែលនាំឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់រលំអគារបានកើនឡើងដល់ ១២នាក់ និង ១៤៩នាក់នៅតែបាត់ខ្លួន។

ហេតុការណ៍នៃគ្រោះមហន្តរាយចុងក្រោយ ដែលទីបំផុតអាចចាត់ថ្នាក់ជាឧបទ្ទវហេតុដួលរលំអគារដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនត្រូវបានកំណត់អត្តសញ្ញាណភ្លាមៗដោយអភិបាលក្រុង Miami លោកស្រី Daniella Levine Cava ទេ អំឡុងពេលសន្និសីទសារព័ត៌មាននៅពេលរសៀល។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានកំណត់នៅឡើយទេ ពីដើមហេតុនាំឲ្យផ្នែកសំខាន់នៃអគារមានអាយុកាល ៤០ឆ្នាំដួលរលំភ្លាមៗ។
ការយកចិត្តទុកដាក់ដំបូងបានផ្តោតលើកង្វះរចនាសម្ព័ន្ធ ដែលត្រូវបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍វិស្វករឆ្នាំ២០១៨។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីខែមេសា ឆ្នាំ២០២១ ប្រធានសមាគមខុនដូបានព្រមានអ្នកស្រុកថា ការប្រះខូចបេតុងកាន់តែធ្ងន់ធ្ងរទៅៗ ហើយបានជំរុញឱ្យពួកគេបង់ប្រាក់ប្រហែល ១៥លានដុល្លារក្នុងការវាយតម្លៃដែលត្រូវការសម្រាប់ធ្វើការជួសជុល៕
អត្ថបទ៖ សុខមាន