
វេទិការរបស់ក្រុមហ៊ុន Meta (Meta Platforms) ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលប្រចាំត្រីមាស នៅពេលដែលក្រុមហ៊ុនរាយការណ៍ពីលទ្ធផល នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះ សម្រាប់រយៈពេលដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមការប៉ាន់ស្មានជាមធ្យមពីអ្នកវិភាគ ៤១រូប ដោយផ្អែកលើទិន្នន័យរបស់ក្រុមហ៊ុន LSEG បានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូល ២១,៨ភាគរយ ពោលគឺឡើងដល់ ៣៩,១៦៩ពាន់លានដុល្លារ ពី ៣២,១៧ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ការប៉ាន់ប្រមាណរបស់អ្នកវិភាគជាមធ្យមរបស់ LSEG សម្រាប់ Meta Platforms គឺសម្រាប់ប្រាក់ចំណូលពីការលក់លក់ ៤,៩៦ដុល្លារ ក្នុងមួយហ៊ុន។ ការប៉ាន់ប្រមាណប្រាក់ចំណូលជាមធ្យមរបស់អ្នកវិភាគ មិនមានការផ្លាស់ប្តូរនោះទេ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ៕