
កសិករបារាំង បានបន្ដបិទផ្លូវជាតិនៅជុំវិញក្រុងប៉ារីសនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការតវ៉ាបានកើនឡើងនៅក្នុងអឺរ៉ុប។
ក្រុមកសិករ បាននិយាយថា ពួកគេមិនត្រូវបានទូទាត់ឲ្យគ្រប់គ្រាន់ ដោយសារត្រូវបានខ្ទប់ដង្ហើមព្រោះការបង់ពន្ធជាច្រើន និងច្បាប់បរិស្ថាន និងការប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌ពីបរទេស។
នៅក្នុងបារាំង ជាទីកដែលកសិករ បានធ្វើការតវ៉ាអស់ជាច្រើនសប្ដាហ៍មកហើយ ដោយសារតែរដ្ឋាភិបាលបាន
ទម្លាក់ចោលផែនការជាច្រើនដើម្បីកាត់បន្ថយការឧបត្ថមធនបម្រុងបន្ដិចម្ដងៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយនិងបានសន្យាផ្ដល់ជំនួយបន្ថែម។
ប៉ុន្ដែក្រុមកសិករ បាននិយាយថា ចំនួននោះមិនគ្រប់គ្រាន់ទេ ហើយនៅតែតវ៉ា ហើយបានរាលដាលទៅដល់ប្រទេសផ្សេងៗទៀត ក្នុងនោះរួមមាន ប្រទេសបែលហ្ស៊ិក អ៊ីតាលី អេស្ប៉ាញ និងប្រទេសព័រទុយហ្កាល់។