ក្រុមមន្ត្រីនិយាយថា អាមេរិកអនុម័តផែនការវាយប្រហារគោលដៅនានារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់

2024/02/02 03:08:00 pm        193

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន CBS News ដៃគូអាមេរិករបស់ទូរទស្សន៍ BBC ថា សហរដ្ឋអាមេរិកបានអនុម័តផែនការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនានានឹងប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខ ហើយលក្ខខណ្ឌផ្សេងៗទំនងជានឹងកំណត់នៅពេលការវាយប្រហារត្រូវបានចាប់ផ្តើម។

កាអុម័តនេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយយានដ្រូនបានសម្លាប់ទាហានអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ជិតព្រំដែនស៊ីរីកាលពីថ្ងៃអាទិត្យកន្លងទៅ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ថាជាអ្នកបើកការវាយប្រហារនោះ។

ក្រុមចលនា ដែលជាក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ត្រូវគេជឿថាមានកងជីវពលជាច្រើនដែលត្រូវបានប្រដាប់ដោយអាវុធ ផ្តល់មូលនិធិ និងការបណ្តុះបណ្តាលដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមនេះបាននិយាយថាខ្លួនជាអ្នកវាយប្រហារកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានបដិសេធតួនាទីណាមួយនៅក្នុងការវាយប្រហារដែលបានធ្វើឱ្យទាហានអាមេរិក ៤១ នាក់ផ្សេងទៀតរងរបួសនៅឯមូលដ្ឋានយោធាដែលគេស្គាល់ថា Tower 22 ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថា ចារកម្មអាមេរិកជឿថា យានដ្រូនដែលប្រើវាយប្រហារទីតាំងនេះត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ ហើយស្រដៀងទៅនឹងយានដ្រូនដែលអ៊ីរ៉ង់បានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានការពារការឆ្លើយតបផ្នែកយោធាដែលពន្យារពេលដោយនិយាយថា យើងនឹងឆ្លើយតបកន្លែងដែលយើងជ្រើសរើស ពេលវេលា និងរបៀបដែលយើងជ្រើសរើស។

លោកប្រធានាធិបតី Joe Biden បាននិងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ រួមទាំងសំឡេងពោពេញដោយកំហឹងបំផុតមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន លើប្រទេសអ៊ីរ៉ង់ ដើម្បីវាយប្រហារលើគោលដៅនានានៅលើដីអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        325
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        370
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm