សាលាបច្ចេកទេសNPIC៖ យុវជនជិត៤ពាន់នាក់ បោះជំរុំរួមគ្នា បង្ហាញពីសាមគ្គីភាព​ក្រោមដំបូលសន្តិភាព

2024/02/02 03:48:56 pm        605

សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថា ពិធីបោះជំ​រុំ​លើកទី៧ ក្រោម​ប្រធានបទ «យុវជនក្រោម​ដំបូលសន្តិភាព» គឺ​ជា​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ការ​សាមគី្គ​ភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងកា​រ​ធ្វើ​កិច្ច​ការងារ​មួយ​ទទួល​បាន​ជោគជ័យ។

យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀន​នៅ​វិទ្យាស្ថានជាតិ​ពហុប​ច្ចេក​ទេស​កម្ពុជា​បាន​លើក​ឡើងថា «ការបោះជំរុំនេះគឺមា​ន​សារៈ​សំខាន់​ណាស់​ សម្រាប់​យុវជន​ពី​ព្រោះ​វា​ជាកិច្ច​ការងារ​មួយ​ដែល​ទាមទារ​ជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅ​ទីនេះគឺ​បាន​រួបរួ​ម​គ្នា​ល្អ​ណាស់ក្នុ​ង​ពិធីបោះជំរុំឆ្នាំនេះ»។

យុវជនរូបនេះបន្ថែមថាការបោះជំរុំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សប្រមាណជិត៤ពាន់​នាក់​បាន​ចូលរួម​បោះជំរុំ​ហើយ​កិច្ច​ការងារ​មួយ​ចំនួន​នៃ​ការ​បោះ​ជំ​រុំ​នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​រវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជន​ទាំង​អស់​អាច​ធ្វើ​វា​បាន​ដោយ​រលូន។

យុវតី មឿន សុហេង ដែលជានិស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​ក៏​បាន​លើកឡើង​ថា ការបោះជំរុំក្រោមប្រធាន យុវជនក្រោមដំបូលសន្តិភាព ឆ្នាំនេះគឺមាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់ដោយវាត្រូវ​បាន​ធ្វើឡើងក្រោមស្មារតីរួបរួមគ្នា និងអធ្យាស្រ័យគ្នា ស្របទៅ​តាម​ស្មារតី​នៃ​របៀប​វិរៈបោះជំរុំរបស់យើង គឺយុវជនក្រោមដំបូលសន្តិភាព។

ដោយឡែកយុវតី ម៉ឺន ដាណេត ដែលកំពុងសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​មួយ​រូប​ទៀត​បានស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់គិតគូរក្នុងការបន្តរៀបចំពិធីដ៏ល្អនេះជារៀងរាល់ឆ្នាំ ពី​ព្រោះ​តាម​រយៈ​ពិធី​នេះហើ​យ​ទើប​ធ្វើ​ឱ្យ​យុវជន​ដែល​សុទ្ធ​សឹង​តែ​ជា​បញ្ញវន្ត​ជំនា​ន់ក្រោយ​មា​ន​ស្មារតី​សាមគ្គីគ្នា សហការគ្នា ស្រលាញ់គ្នា និងជាពិសេស​អាច​ធ្វើ​កិច្ច​ការងារ​រួម​គ្នាមួយ​ប្រកប​ដោយ​ស្មារតី​ជឿជាក់ និងពុះពារ។

យុវជន ហុក សៀងហៃ ជានិស្សិតនៃវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុ​ជា​បា​ន​លើកឡើង​ថា​ «យើងមើលទៅ ប្រធានបទនៃការបោះជំរុំគឺ យុវជនក្រោមដំបូលសន្តិភាព គឺមាន​អត្ថន័យ​ណាស់​វា​បញ្ជាក់​ពី​យុវជន​ដែលរស់នៅប្រកបដោយ​កម្លាំង សាមគ្គីគ្នា ទើបពួកយើងក្លាយ​ជា​បញ្ញវន្ត​ជំនាន់​ក្រោយ​របស់​ប្រទេសយើង»។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​កម្ម​វិធី​បោះជំ​រុំ​លើក​ទី៧ ក្រោម​ប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូត​ដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ៣៨៥១នាក់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm