អភិបាលខេត្ត​មណ្ឌលគិរី​ ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ និង​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​

2021/04/27 09:59:58 am        28

មណ្ឌលគិរី ៖ ​ អភិបាលខេត្ត​មណ្ឌលគិរី បាន​ដាក់​បទបញ្ជា​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​សហការ​គ្នា​ទប់ស្កាត់​ឱ្យ​បាន​ នូវ​បទល្មើស​ព្រៃឈើ ​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។


នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី ​របស់​អភិបាលក្រុង​សែន​មនោ​រម្យ ​និង​នាយក​រដ្ឋបាល​សាលា ​ខេត្តមណ្ឌលគិរី ​កាលពីថ្ងៃទី​០៩ ខែតុលា ​ម្សិលមិញ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត ​បាន​បញ្ជា​ទៅ​មន្ត្រី​ជំនាញ​ទាំងអស់ ​ត្រូវ​រួមគ្នា ​លុប​បំបាត់​ចោល​កុងត្រូលជជុះ ដែល​មាន​ដាក់​ពង្រាយ​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត និង​ត្រូវ​សហការ​គ្នា​ថែរក្សា​សន្តិភាព ​សន្តិ សុខ​សណ្ដាប់ធ្នាប់ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ​ការពារ​ប្រជាជន​ដោយ​យុត្តិធម៌ និង​ទប់ស្កាត់​បទល្មើស​គ្រឿង​ឱ្យ ខាង​តែ​បាន​ផងដែរ​។

លោក ហៀក សុផាន អភិបាលក្រុង​សែន​មនោ​រម្យ ដែល​ទើប​តែងតាំង​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​យ៉ាង ម៉ឺងម៉ាត់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ ពេលវេលា ពង្រឹង សាមគ្គីភាព​ផ្ទៃក្នុង សហការ​ជិតស្និទ្ធ​ជាមួយ​ នឹង​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជំនាញ ក្នុង​ការ​ការពារ​ទប់​ស្កាត់​បង្ក្រាប​បទ​ ល្មើស​ផ្សេងៗ ដែល​កើតមាន​នៅ​ក្នុង​សមត្ថកិច្ច​របស់ខ្លួន ​និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ​និង​អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទីក្រុង ​ឱ្យមាន​របៀបរៀបរយ និង​ស្រស់បំព្រង ​ព្រមទាំង​ទទួលយក​វិវាទ​ដីធ្លី ​ចំនួន​៤១​ករណី ដែល អភិបាល ក្រុង​ចាស់ ដោះស្រាយ​មិនទាន់​ចប់ មក​ដោះស្រាយ​បន្ត​ផងដែរ ។

ពិធី​នេះ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច លោក ហៀក​ សុផាន អតីត​នាយក​រដ្ឋបាល​សាលាខេត្ត​ឱ្យ ចូលកាន់​តំណែង ​ជា​អភិបាលក្រុង​សែន​មនោ​រម្យ ជំនួស​លោក ​ ឡុង វិបុល ​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​ក្នុង​សាលាខេត្ត​មណ្ឌលគិរី ​និង​ប្រកាស​តែងតាំង​លោក ស៊ន​ សារុន ​ឱ្យចូល​កាន់​តំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ជំនួស​លោក ហៀក សុផាន វិញ ៕

​អត្ថបទ​៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm