រដ្ឋមន្ត្រីការពារជាតិ៖ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់យុទ្ធជននៅតំបន់ហ្កាហ្សា ចំនួន ១០.០០០នាក់

2024/02/02 06:24:22 pm        158

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាល​ពីថ្ងៃ​ព្រហស្បតិ៍ (០១ កុម្ភៈ) ថាកងកម្លាំងអ៊ីស្រាអែល បានកម្ចាត់កងពលតូចរបស់ក្រុមហាម៉ាស នៅ​ក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាផ្នែកនៃ​សង្គ្រាម​ជិត​បួន​ខែ ដោយក្នុងនោះយុទ្ធជនប៉ាឡេស្ទីនចំនួន ១០.០០០នាក់ ត្រូវបានសម្លាប់ និង​ចំនួន​ដូចគ្នា​នេះ​បាន​រងរបួស។

លោក ហ្កាឡាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងកំពុង​សម្រេច​បាន​នូវ​បេសកកម្ម​របស់យើងនៅក្រុង ខាន់ យូនីស ហើយយើងក៏នឹងទៅដល់ក្រុងរ៉ាហ្វាហ្វ និងលុប​បំបាត់​ធាតុ​ភេរវកម្មដែលគំរាមកំហែងយើង»។

ដំណឹងនេះ​បានកើតឡើងនៅពេលដែលមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) ត្រូវបានគេរំពឹងថានឹងទៅទីក្រុងគែរ សម្រាប់កិច្ចពិភាក្សាស្តីពី​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា ដែលបានស្នើឡើង ខណៈដែលអ៊ីស្រាអែល​នៅ​តែបន្តការ​វាយ​លុក​របស់​ខ្លួន​នៅ​ក្នុង​ទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធមួយនេះ។

ទីប្រឹក្សា​ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានការិយាល័យនយោបាយនៃចលនាអ៊ីស្លាម បានប្រាប់​សារព័ត៌មាន​រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ ថាក្រុមហាម៉ាស បានទទួលសំណើមួយនៅទីក្រុងប៉ារីស សម្រាប់​បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ប៉ុន្តែមិន​បាន​ផ្តល់​ការឆ្លើយ​តប​ដល់​ភាគីណាមួយឡើយ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm