បុគ្គលស្វ័យនិយោជន៍រាប់ពាន់នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីបេឡាជាតិរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល

2024/02/02 06:34:26 pm        414

បុគ្គលស្វ័យនិយោជន៍រាប់ពាន់នាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធី បេឡាជាតិ​របប​សន្ដិសុខ​សង្គមរបស់រាជរដ្ឋាភិបាល ខណៈគិតត្រឹមដើមខែកុម្ភៈនេះ រដ្ឋចំណាយប្រាក់​ផ្នែក​សេវា​ថែទាំ​សុខ​ភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ចំនួន ១ ៤១៥,៥០ លានរៀល។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះ បេឡាជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) បានចុះឈ្មោះសមាជិក សរុបចំនួនជាង ១៣ ម៉ឺននាក់ ក្នុង​នោះ​បុគ្គល​ស្វ័យ​និយោជន៍ចំនួនជាង ១១ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ២ ម៉ឺននាក់។ ឯកឧត្តម បានឲ្យដឹងទៀតថា សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព​តាមរបបភាគ​ទាន​ដោយស្ម័គ្រចិត្ត ដែលបានទៅប្រើប្រាស់សេវាសុខាភិបាលមានចំនួនជាង ៧ម៉ឺន ៤ពាន់ដង។

អ្នកស្រី សុគន្ធា ជាអាជីករលក់ទំនិញតាមប្រព័ន្ធអនឡាញ ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ដទៃផ្សេងទៀត បានឲ្យ ប៊ីវីធី ដឹងនៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះថា ពួកគាត់​ពិតជាសប្បាយចិត្តជាខ្លាំង ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋធម្មតា​មាន​មុខ​របរ​តិចតួច ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដែរ។ ពួកគាត់​បាន​លើក​ឡើង​ស្រដៀងគ្នាទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាសំខាន់ណាស់ ព្រោះអាច​ជួយ​សម្រាល​លើ​បន្ទុកចំណាយបានច្រើនណាស់ នៅពេលគាត់ឈឺត្រូវទៅពេទ្យ ហើយចំណាយ​ត្រឹមតែ ១៥,៦០០ រៀលប៉ុណ្ណោះ ក្នុង១ខែ ខណៈសព្វថ្ងៃជីវភាពគ្រួសារមានការខ្វះខាត ទៅ​ពេទ្យ​ម្តង​ៗ​ត្រូវចំណាយច្រើន។

យោងតាមអនុក្រឹត្យ ២៨០អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌបែបបទ និង​នីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ចំនួន ១៥ ៦០០ រៀល ក្នុង១ខែ រាជរដ្ឋាភិបាល នឹងផ្តល់ជូន​នូវ​ប្រាក់​បំណាច់​ពេល​ឈប់​សម្រាក​ពេល​មានជំងឺ លើកាវតាលិកអប្បបរមា ដូចដែលរៀបរាប់ខាងលើបន្ថែម។ ក្រៅពីនេះ យោង​តាម​ច្បាប់​ស្តីពីរបបសន្តិសុខសង្គម មាត្រា៣៦ និងមាត្រា៥៦ បានចង្អុល​ឲ្យ​មាន​របប​សន្តិសុខស​ង្គម២​គឺ​៖ របបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចនេះ ទៅ​ថ្ងៃអនាគតច្បាស់ណាស់ បុគ្គលស្វ័យនិយោជន៍ ក៏នឹងទទួលបាននូវរបបប្រាក់សោធន ដូចគ្នា​ទៅ​នឹង​កម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការដូចគ្នាដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm