លោក Biden ដាក់ទណ្ឌកម្ម ជុំវិញអំពើហឹង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែលថា «មិនអាចអត់ឱនបាន»

2024/02/02 06:38:54 pm        174

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ៤ នាក់ ខណៈ​ប្រធានាធិបតី លោក Joe Biden បាននិយាយថា អំពើហិង្សាលើជនស៊ីវិល​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank បានឈានដល់កម្រិតដែលមិនអាចអត់ឱនឲ្យបាន។ ការដាក់ទណ្ឌកម្មនេះ បាន​កត់សម្គាល់ពីចំណាត់ការដ៏កម្ររបស់សហរដ្ឋអាមេរិកទៅលើប្រជាជនអ៊ីស្រាអែល ខណៈ​សង្រ្គាម​ផ្ទុះ​រាលដាលជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

វាបានកើតឡើង នៅពេលលោក Biden បានធ្វើដំណើរទៅកាន់រដ្ឋ Michigan ជាកន្លែង​ដែល​មនុស្ស​ជា​ច្រើន​នៅក្នុ​ង​សហគមន៍​អាមេរិក​អារ៉ាប់​ដ៏ច្រើន បានសម្តែងការ​ខឹងសម្បារ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ចំពោះ​ប្រទេស​អ៊ីស្រាអែល។ លោក Biden បាននិយាយពីបទបញ្ជាប្រតិបត្តិ ដែលដាក់​ការងារ​មូលដ្ឋាន​ សម្រាប់​សកម្មភាព​របស់សហរដ្ឋអាមេរិកថា ស្ថានភាពនៅតំបន់ West Bank ស្ថិតក្នុងកម្រិត​មួយ​ខ្ពស់​នៃ​អំពើ​ហឹង្សា​ជ្រុល​របស់អ្នកតាំងទីលំនៅ បង្ខំឱ្យមនុស្សជាច្រើនភៀសខ្លួន និងបានបំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ដែលបានឈានដល់កម្រិតមិនអាចអត់ឱនឲ្យបាន ហើយបង្កើត​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព។

ក្រសួងការបរទេស បានប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​អ្នក​តាំង​លំ​នៅ​ចំនួនបួននាក់ ដែលទ្រព្យសកម្មណាមួយដែលពួកគេមាននៅសហរដ្ឋអាមេរិក នឹង​ត្រូវ​បាន​បិទ ដោយជនជាតិ​អាមេរិក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​មួយ​ពួក​គេ។​ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Antony Blinken ដែលបាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​អំពើហឹង្សាជាមួយអ៊ីស្រាអែល ថា អ៊ីស្រាអែល ត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើជនស៊ីវិលនៅតំបន់ West Bank។ លោក Blinken បានព្រមាន​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ដែលបង្កគ្រោះថ្នាក់ដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ជាយថាហេតុ ជាគំនិតមួយ​ដែល​ត្រូវ​បាន​ប្រឆាំងយ៉ាងខ្លាំងដោយរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu រួមមានទាំងអ្នកគាំទ្រអ្នកមកតាំងលំនៅ។ អ៊ីស្រាអែល បានរិះគន់​ការ​ដាក់​ទណ្ឌកម្ម​ដោយ​សម្ព័ន្ធ​មិត្តជិតស្និទ្ធរបស់ខ្លួនដោយនិយាយថា ពលរដ្ឋរបស់ខ្លួន ភាគច្រើន នៅក្នុងតំបន់ West Bank គឺគោរពច្បាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm