សមាជិកសភាអាមេរិក ចង់ឱ្យហុងគ្រីគាំទ្រសមាជិកភាពអង្គការណាតូ របស់ស៊ុយអែត

2024/02/02 06:52:35 pm        127

បណ្ដាសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០២ កុម្ភៈ) បាន​និយាយ​ថា​ពួកគេចង់ឱ្យប្រទេសហុងគ្រី យល់ព្រមជាបន្ទាន់នូវការចូលជាសមាជិករបស់ស៊ុយអែត ទៅ​ក្នុងអង្គការណាតូ រយៈពេលមួយសប្តាហ៍បន្ទាប់ពីការយល់ព្រមពីប្រទេសទួរគី ខណៈ​ទីក្រុង​ប៊ុយ​ដាប៉េស ប្រថុយ​ប្រថាន​នឹង​ការ​ប៉ះពាល់​ជា​អចិន្ត្រៃយ៍​ចំពោះ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ទីក្រុង​​វ៉ាស៊ីនតោន ប្រសិន​បើខ្លួន​មិន​ធ្វើ​សកម្មភាព​ណា​មួយ​ចំពោះ​សំណើ​សមាជិក​របស់​ស៊ុយអែត​។

គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក លោក បេន ខាឌីន (Ben Cardin) បាន​និយាយ​ថា លោកមាន «ក្តីបារម្ភយ៉ាងខ្លាំង» ជុំវិញការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ប្រទេស​ហុងគ្រី។

សមាជិក​សភាបក្សប្រជាធិបតេយ្យរូបនេះ បានកត់សម្គាល់​ការ​ពន្យារ​ពេល​របស់​នាយករដ្ឋ​មន្ត្រី​ហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) រហូតមកដល់ថ្ងៃនេះ នៃជំនួយ​របស់​សហភាព​អឺរ៉ុប សម្រាប់​អ៊ុយក្រែន ក៏ដូចជាការបន្តរារាំងដល់សមាជិកភាពអង្គការណាតូ របស់​ប្រទេស​ស៊ុយអែត​។

ប្រទេសស៊ុយអែត រួមជាមួយហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកសម្ព័ន្ធយោធា ណាតូ ក្នុង​ឆ្នាំ​២​០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែសមាជិកភាពរបស់ស៊ុយអែត ត្រូវ​បាន​រារាំង​ដោយប្រទេសទួរគី និងហុងគ្រី ដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពមិនច្បាស់លាស់ និង​ធ្វើ​ឱ្យ​សម្ព័ន្ធមិត្តណាតូ ជាច្រើនខកចិត្ត។ ឥឡូវនេះហុងគ្រី គឺជាសមាជិកណាតូតែមួយគត់ ដែល​មិន​បាន​យល់ព្រមលើពាក្យសុំរបស់ស៊ុយអែត ដើម្បីចូលរួមសម្ព័ន្ធយោធានេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm