ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់សហភាពមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ថាមនុស្សសរុបចំនួន ៥២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជិតប្រាំមួយខែចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំមុន រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំនេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនោះបាននិយាយថា ជនរងគ្រោះទាំងនោះរួមមានព្រះសង្ឃ ៣អង្គ ជនស៊ីវិល ៤៣៨នាក់ និងមន្ត្រីរាជការចំនួន ៧នាក់។
ក្នុងអំឡុងពេលនោះ ប៉មអគ្គិសនី និងទំនាក់ទំនងចំនួន ១១កន្លែង ស្ពានចំនួន ៩៧ខ្សែ អគារថែទាំសុខភាពចំនួន ៦ខ្នង សាលារៀនចំនួន ១៣កន្លែង និងអគារអប់រំជាច្រើន ត្រូវបានខូចខាតនៅក្នុងការវាយប្រហារ។

កងកម្លាំងការពារប្រជាជន (PDF) ត្រូវបានគេរាយការណ៍ថាបានធ្វើការវាយប្រហារនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មក នៅពេលដែលប្រទេសមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំនេះ មនុស្សសរុបចំនួន ៦.៨៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយហិង្សានៅទូទាំងប្រទេស៕
