ពលរដ្ឋអ៊ីស្រាអែល តវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរហ្កាហ្សា ជាបន្ទាន់

2024/02/02 07:23:35 pm        115

ប្រជាជនអ៊ីស្រាអែល ជាច្រើនបានតវ៉ានៅទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ថ្នូរហ្កាហ្សា ជាបន្ទាន់។ ពួក​គេ​បាន​ប្រមូល​ផ្តុំគ្នា​នៅជិតទីស្នាក់ការក្រសួងការពារជាតិអ៊ីស្រាអែល ជាទីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងប្រជុំគណៈរដ្ឋមន្ត្រី។

ក្រុមបាតុករបានគ្រវីទង់ជាតិអ៊ីស្រាអែល ស្រែកពាក្យស្លោក និង​កាន់​ផ្ទាំង​រូបភាព​ដែល​មាន​រូបថត​មនុស្ស​មួយ​ចំនួនក្នុងចំណោមចំណាប់ថ្នូរ ១៣៦ នាក់ ដែលនៅតែត្រូវ​បាន​ឃុំខ្លួន​នៅ​តំបន់​ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ ស្ទើរតែរាល់ថ្ងៃនៅក្នុងទីក្រុង តែលអាវីវ ក្រុម​គ្រួសារ​ចំណាប់​ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេបានប្រមូលផ្តុំគ្នាតវ៉ាដោយបិទចរាចរណ៍ ខណៈពួក​គេ​ទាមទារ​ឲ្យ​មានការត្រឡប់មកវិញរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

ស្ទើរ​តែ​ពាក់កណ្តាលនៃចំណាប់ថ្នូរទាំងអស់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ក្នុងអំឡុង​ពេល​បទ​ឈប់បាញ់ក្នុងខែវិច្ឆិកា ខណៈដែលអ៊ីស្រាអែល បានដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​រាប់​រយ​នាក់​។ កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តដើម្បីទទួលបានបទឈប់បាញ់មួយផ្សេងទៀត ដែល​នឹងអនុញ្ញាតឱ្យមានចំណាប់ថ្នូរកាន់តែច្រើនត្រូវបានដោះលែង៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm