ក្រសួងធនធានទឹក បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទំនប់ស្ទាក់ទឹក និងអាងទឹកដងកាំបិត នៅស្រុកសណ្តាន់

2024/02/02 08:06:13 pm        277

កំពង់ធំ៖ ក្រសួងធនធានទឹក បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹក និង​អាង​ទឹក​ដង​កាំបិត ស្ថិតនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមាន​ធារ​ទឹក​ប្រមាណ​ ៣០៨ លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីជាង១៣ហិកតា។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បើក​ការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម លើកឡើងថា គម្រោងអភិវឌ្ឍន៍ទំបន់អាងស្ទាក់ទឹកនេះ គឺទំនប់អាងទឹកប្រភពធំមួយ របស់​ទឹកស្ទឹងសែន ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ឯកឧត្តមបន្តថា ទីតាំងនេះ គឺប្រភពទឹកដ៏សំខាន់ នៃលំហូរទឹកស្ទឹងសែន ហូរកាត់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ដែលមានប្រវែងសរុប ៣២០ គីឡូម៉ែត្រ។ ហើយទំនប់អាងទឹកដងកាំបិទនេះ ស្ថិត​នៅ​ក្នុងឃុំដងកំបោរ ស្រុកសណ្តាន់ ខេត្តកំពង់ មានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រ ខាងលើ​នៃ​ស្រុកសណ្ដាន់។ ទំហំធារទឹកអាចផ្ទុកបាន រហូតទៅដល់ ជាង៣០៨ លានម៉ែត្រគូប និង​ស្រោច​លើ​ផ្ទៃ​ដី​ប្រមាណជាង១៣ហិកតា។

ឯកឧត្តមបញ្ជាក់ថា ការសាងសង់ និងអភិវឌ្ឍន៍​អាងទឹក​ដង​កាំបិត​នា​ពេល​នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំប្រកប​ដោយ​ភាព​ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការគ្រប់​គ្រង​ទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើន​ផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុង​ផ្នែកឧស្សាហកម្ម កសិកម្ម ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិ​សុខ​ស្បៀងប្រ​កបដោយប្រសិទ្ធភាព ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។ ចំពោះ​ការ​សាងសង់ នឹងប្រើរយៈពេល ៤៨ខែ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣មក។ ក្នុងនោះ​ក៏​មាន​ការ​សាងសង់ខ្នងទំនប់សរុបប្រវែងជាង ២ ៦៨០ម៉ែត្រ ដែលរួមមាន​ទំនប់​ដី​ខាង​ឆ្វេង​ប្រវែង​ជាង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង៥០ម៉ែត្រ និង​ទំនប់​ដី​ខាង​ស្តាំ​ប្រវែង​ជាង ១ ១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ ក្រោយ​ការ​សាងសង់ទំបន់អាងស្តុកនេះរួច នឹងមានប្រជាពលរដ្ឋប្រមាណ ២៥,០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ រស់នៅក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុក​កំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ ទទួលផលពីការអភិវឌ្ឍអាងនេះ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm