ពលរដ្ឋអាហ្សង់ទីន បាននាំគ្នាសម្រុកទៅកាន់ប្រភពទឹកផ្កាឈូកសាធារណៈនៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើឲ្យត្រជាក់ខ្លួន ខណៈរលកកម្តៅមិនឈប់ឈរ បានវាយបក់មកលើប្រទេសនេះ។
ដោយមានសីតុណ្ហភាពឡើងដល់ ៣៦ អង្សាសេ ពលរដ្ឋក្នុងតំបន់ បានស្វែងរកការសម្រាកពីកម្តៅខ្លាំង ហើយប្រភពទឹកផ្កាឈូកសហគមន៍ បានក្លាយជាទីតាំងសម្រាកដ៏ប្រសើរ។
ការិយាល័យសេវាឧតុនិយមជាតិប្រទេសអាហ្សង់ទីន នៅសប្តាហ៍នេះ បានចេញការព្រមានអំពីអាកាសធាតុសម្រាប់កម្តៅខ្លាំងក្នុងតំបន់ភាគច្រើន នៅក្នុងប្រទេសនេះ។
នៅក្នុងទីក្រុង Buenos Aires និងតំបន់ជុំវិញនេះ សីតុណ្ហភាពអតិបរិមា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៨ អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

