Real Madrid និង Manchester United ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ​ការពារ​បារាំង Raphael Varane

2021/06/30 02:56:23 pm        114

​បាល់ទាត់៖ ​ខ្សែការពារ​បារាំង Raphael Varane បាន​កំពុង​ស្ថិតក្នុង​ផ្លូវ​ចាក​ចេញពី​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ច្រើន​ខែ​មកហើយ​ស្រប​ពេលដែល Euro ២០២០ ក្រុម​បារាំង​ចប់​បេសកកម្ម​ទៅទៀត​នោះ កិច្ចព្រមព្រៀង​ចាកចេញ​ទំនងជា​ចេញ​ជារូបរាង​។

​​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​អេ​ស្ប៉ា​ញ El Chiringuito បានអោយដឹងថា Manchester United និង Real Madrid បាន​ឈានដល់​កិច្ចព្រមព្រៀង​នឹង​គ្នា​ហើយ​ ក្នុងការ​ផ្ទេរ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​។ ​​សារព័ត៌មាន The Mirror ក៏បាន​រាយការណ៍​ផងដែរ​ថា ​ក្រុម​អធិរាជ​ស Real Madrid បើកចំហ​ចំពោះ​លទ្ធភាព​ក្នុង​ការលក់ Raphael Varane ទៅឲ្យ​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​នេះ ​ចំពេល​ដែល​កីឡាករ​បារាំង​រូបនេះ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការចុះ​កុងត្រា​ថ្មី​។​ កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​នៅ​ជាមួយ Los Blancos ចាប់តាំងពី​ឆ្នាំ ២០១១ និង​បាន​បង្ហាញខ្លួន​ចំនួន ៣៥១លើក​សម្រាប់​ក្លិប​គ្រប់​ក្របខណ្ឌ​។

​​Raphael Varane នឹង​ដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​ នៅ​ខែមិថុនា​ឆ្នាំក្រោយ​ហើយ​មិនមាន​ការចង្អុលបង្ហាញ​ណាមួយ​ដែលថា ​គេ​សុខចិត្ត​បន្ត​ការ​ស្នាក់នៅ​ជាមួយ​ក្លឹប​នោះទេ​។ ​​ដូច្នេះ Real Madrid ចង់​ រឹ​មិន​ចង់​នឹង​អាច​លក់​ខ្សែការពារ​សញ្ជាតិ​បារាំង​នេះ ​ចេញ​នៅ​រដូវក្តៅ​ខាងមុខ ប្រសើរ​ជាងការចាកចេញ​ដោយ​មិន​ទទួលបាន​អ្វី​សោះ​។ Manchester United មាន​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ​កណ្តាល​រូបនេះ តាំងពី​ពេលដែល Varane នៅ Lens ជិត​មួយ​ទសវត្សរ៍​មុន​ហើយ​ក្លិប​នៅ Old Trafford មួយ​នេះ​ក៏​ព្យាយាម​ម្តងទៀត​នៅ​ឆ្នាំ២០១៩ ចែចូវ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ពី Real Madrid៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am