មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យត្រៀមធ្វើសង្រ្គាម ខណៈបន្តបាញ់មីស៊ីលជាបន្តបន្ទាប់

2024/02/02 09:14:54 pm        184

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី២ខែកុម្ភៈសប្ដាហ៍នេះថា មេដឹកនាំ​កូរ៉េខាង​ជើង​លោក Kim Jong Un បានរំលឹកជាថ្មី​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​លើ​ការ​ពង្រឹង​កង​កម្លាំង​ទ័ព​ជើង​ទឹករបស់លោក ខណៈលោកបាន​ត្រួត​ពិនិត្យ​ការ​សាងសង់​នាវា​ចម្បាំងថ្មី​នៅ​ទីតាំង​ផលិត​នាវានៅភាគខាងកើត ដោយហៅគម្រោងនេះថា​មាន​សារៈ​សំខា​ន់​ចំពោះ​ការ​រៀបចំ​សង្រ្គាម​របស់​ប្រទេស។  

ការត្រួតពិនិត្យរបស់លោកក្នុងទីតាំងផលិតកនាវានៅទីក្រុង ណាមផូ(Nampho) បានកើត​ឡើង​ក្រោយ​ការ​សំញែង​សាច់ដុំអាវុធជាបន្តបន្ទាប់កាលពីខែមករាថ្មីៗនេះ ដែលបង្កើនភាព​តាន​តឹង​ជាមួយ​គូ​ប្រជែង រួមទាំងការសាកល្បងមីស៊ីល តម្រង់គោលដៅ​ប្រភេទ​ថ្មី​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បាញ់​ចេញ​ពី​នាវាមុជទឹក។  

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Kim បាននឹងកំពុង​សង្កត់ធ្ងន់​លើ​គោល​ដៅ​របស់​លោក​ក្នុង​ការ​ពង្រឹង​ផ្នែកកងទ័ពជើងទឹកដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំង​នឹង​អ្វី​ដែល​លោក​បាន​បង្ហាញ​ពី​ការគំរាមកំហែងពីខាងក្រៅបង្កឡើងដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែល​បានបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ និង​កម្មវិ​ធីមីស៊ីលរបស់លោក Kim ។

ទីភ្នាក់​ងារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្លូវការ KCNA ពុំបានបញ្ជាក់​ថា​តើ​មេ​ដឹកនាំ​វ័យ​ក្មេង​រូប​នេះ ទៅកាន់ទីក្រុងណាមផូនៅពេលណានោះដោយគ្រាន់ថាលើកឡើងថា លោក Kim បាន​និយាយ​ថា ការពង្រឹង​កម្លាំង​ទ័ពជើង​ទឹក​របស់​លោក​បង្ហាញ​ខ្លួន​ឯង​ថា​ជា​បញ្ហា​សំខាន់​បំផុត​ក្នុង​ការ​ការពារ​អធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសប្រកបដោយភាពជឿជាក់ និង​ការ​បង្កើន​ការ​ត្រៀម​ខ្លួន​សម្រាប់សង្រ្គាម។

លោក Kim ក៏បានអំពាវនាវឱ្យបង្កើនអំណាចកម្លាំងទ័ពជើងទឹកផងដែរ កាលពីថ្ងៃអាទិត្យ ខ​ណៈ​លោក​កំពុង​ពិនិត្យ​មើល​ការ​សាកល្បង​មីស៊ីល​តម្រង់​គោលដៅ​ប្រភេទ​ថ្មី​មាន​សមត្ថភាព​បំពាក់​អាវុធ​នុយ​ក្លេអ៊ែរប្រភេទ Pulhwasal-3-31 ដែលត្រូវបាន​ផលិត​ឡើង​ដើម្បី​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​៕ 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm