ឯកឧត្តម លី ធុជ ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ជំនួយ​រយៈពេល៦ឆ្នាំ សរុប​ថវិកា​ប្រមាណ​២០លាន​ដុល្លារ​ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​ចំនួនបី

2021/06/30 03:05:01 pm        389

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានវាយ​តម្លៃថា «សហគមន៍​ផ្តល់​ជំនួយ​បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាម​រយៈគម្រោង​បោស​សម្អាត​មីន ដើម្បីលទ្ធផលក្នុងគោលដៅ បញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥»។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាល​គម្រោង​​បោស​សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការ​សកម្មភាពការងារក្នុងឆមាសទី២ឆ្នាំ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤។

ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង​បោស​សម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស របស់ប្រជាជននិងរដ្ឋាភិបាលនៃ​ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺ ឡង់ និង អង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីន​ដើម្បី​​លទ្ធផលដំណាក់កាលទី៤ រយៈពេល៦ឆ្នាំចាប់ពីឆ្នាំ២០២០-២០២៥ សរុបថវិកាប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតទៅលើសកម្មភាពចំនួនបី ទី១-ការ បោសសម្អាតមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹង អំពី​គ្រោះថ្នាក់​ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។

ឯកឧត្តម ក៏​បានបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន​ ២០១៨-២០២៥ (NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥» ​និង​ស្របតាម​សំណើសុំពន្យាពេលបោសសម្អាតមីន លើកទី២របស់កម្ពុជា ព្រមទាំងការបញ្ចប់​ការអនុវត្ត​ផែនការ បីឆ្នាំរបស់ NMAS ដំបូង២០១៨ -២០២០ប្រកបដោយជោគជ័យ ដែលបានផ្តល់​ផល​ប្រយោជន៍ដល់ប្រជាជនចំនួន១.១២០.៤៩៧ នាក់ ។

លោក Nick Beresford តំណាងអង្គការUNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរ​ចំពោះ​អាជ្ញាធរ​មីន ​ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយបាន​សហការ​យ៉ាង​ជិតស្និទ ជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ដើម្បី រួមគ្នាបន្តដំណើរ​ជួយ​​​សង្គ្រោះជីវិត ​និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ហើយអង្គការ UNDP នៅតែបន្តតាំងចិត្ត​យ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននៅកម្ពុជា​គ្មាន​មីនឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺ​ឆ្លងកូវីដ-១៩៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm