ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយនៅថ្ងៃសុក្រ (០២ កុម្ភៈ) នេះថាគណៈរដ្ឋមន្ត្រីរបស់លោកកំពុងដំណើរការជាធម្មតា ស្របពេលមានរបាយការណ៍ទោមនស្ស និងការមិនសប្បាយចិត្តក្នុងចំណោមរដ្ឋមន្ត្រីរបស់ខ្លួន។
ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅថា ចូកូវី (Jokowi) បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវសាកសួរអំពីភាពមិនសុខស្រួលនៅក្នុងគណៈរដ្ឋមន្ត្រីថា «គណៈរដ្ឋមន្ត្រីមិនមានបញ្ហាអ្វីនោះទេ» ដោយបន្ថែមថាវាជារឿងធម្មតា និងមានលក្ខណៈប្រជាធិបតេយ្យដែលមនុស្សមានមតិខុសគ្នា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការមិនសប្បាយចិត្តមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ចូកូវី បន្ទាប់ពីការរិះគន់ជាសាធារណៈទៅលើប្រធានាធិបតីអំពីការជ្រៀតជ្រែកផ្នែកនយោបាយ និងកង្វះអព្យាក្រឹតភាពក្នុងការគាំទ្រយ៉ាងតឹងរ៉ឹងចំពោះបេក្ខជនប្រធានាធិបតីនាំមុខ គឺលោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជារដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន។
លោក ប្រាបូវ៉ូ ស្ថិតនៅក្នុងការប្រកួតប្រជែងជាមួយកូនប្រុសរបស់លោក ចូកូវី ជាមិត្តរួមការងារនឹងគ្នា។ ខណៈពេលដែលលោក ចូកូវី មិនបានគាំទ្រយ៉ាងច្បាស់លាស់ណាមួយក្នុងចំណោមបេក្ខភាពប្រធានាធិបតីទាំងបីរូប លោកបានបង្ហាញខ្លួនជាសាធារណៈជាមួយលោក ប្រាបូវ៉ូ ជាញឹកញាប់៕

