
តម្លៃប្រេងបានហក់ឡើងនៅក្នុងជួញដូរដំបូង នៅថ្ងៃសុក្រ (ទី២ ខែមករា) នេះ បន្ទាប់ពីមានការសម្រេចរបស់អង្គការ OPEC+ ដែលបន្តរក្សាគោលនយោបាយទិន្នផលប្រេងរបស់ឲ្យនៅដដែល ទោះបីជាចំណុចគោលត្រូវបាននាំទៅរកការខាតបង់ប្រចាំសប្តាហ៍ ចំពេលមានរបាយការណ៍ដែលមិនបានបញ្ជាក់អំពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។
ហ៊ុនប្រេងឆៅម៉ាក Brent បានឡើង ៣៧សេន ឬ ០,៥ភាគរយ ពោលគឺឡើងដល់ ៧៩,០៧ដុល្លារ ក្នុងមួយបារ៉ែល នៅវេលាម៉ោង ៤:១៥នាទី ម៉ោងសកល ខណៈពេលដែលហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានឡើង ៣០សេន ឬ ០,៤ភាគរយ គឺឡើងដល់ ៧៤,១២ដុល្លារ ក្នុងមួយបារ៉ែល។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) ប្រភពចំនួន២ ពីអង្គការ OPEC+ បានប្រាប់ឲ្យដឹងថា ក្រុមនេះបានបន្តរក្សាគោលនយោបាយទិន្នផលប្រេងរបស់ខ្លួនឲ្យនៅដដែល ហើយនឹងសម្រេចចិត្តក្នុងខែមីនាថា តើត្រូវបន្តកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្ត សម្រាប់ត្រីមាសទី១ ដែរ ឬយ៉ាងណា។
សូមបញ្ជាក់ថា អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា OPEC+ បានកាត់បន្ថយទិន្នផលប្រេងចំនួន ២,២លានបារ៉ែល ក្នុងមួយថ្ងៃ (BPD) សម្រាប់ត្រីមាសទី១ ដូចដែលបានប្រកាសកាលពីខែវិច្ឆិកា៕