គណៈកម្មាធិការលើកលែងទោសម៉ាឡេស៊ី ប្រកាសសេចក្តីសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគារលោក Najib ពី ១២ឆ្នាំ មកត្រឹម ៦ឆ្នាំ

2024/02/02 10:47:32 pm        241

គណៈកម្មាធិការលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា ការកាត់ទោសឲ្យជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ពីបទពុករលួយ ត្រូវបានកាត់បន្ថយទោសពី ១២ ឆ្នាំមកត្រឹម ៦ ឆ្នាំ។ ការប្រកាសជាផ្លូវការ នៅថ្ងៃសុក្រ ទី២ ខែកុម្ភះនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការលើកលែងទោស បានជួបប្រជុំគ្នាកាលពីថ្ងៃទី ២៩ ខែមករា។

សារព័ត៌មាន CNA បានរាយការណ៍កាលពីថ្ងៃទី ៣១ ខែមករា ដោយដកស្រង់ប្រភពនានារួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថា លោក Najib នឹងត្រូវកាត់បន្ថយទោសជាប់ពន្ធនាគារពាក់កណ្តាល និងការពិន័យក្រោមការលើកលែងទោសពីព្រះមហាក្សត្រ។ លោក Najib អាយុ ៧០ ឆ្នាំ បានជាប់ពន្ធនាគារតិចជាង២ ឆ្នាំ សម្រាប់តួនាទីរបស់លោកនៅក្នុងសំណុំរឿងក្រុមហ៊ុន 1MDB ។

សេចក្តីថ្លែងការណ៍បាននិយាយថា ដោយមានការកាត់បន្ថយទោសជាប់ពន្ធនាគារ លោក Najib បាន ព្រមព្រៀងថា លោកនឹងត្រូវបានដោះលែងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៨ ។ គណៈកម្មាធិការលើកលែងទោស ក៏បានកាត់បន្ថយការពិន័យជាប្រាក់របស់លោកចំនួន២១០លានរីងគិតម៉ាឡេស៊ី ឬ (៤៤,៥ លានដុល្លារ) មកត្រឹម ៥០ លាន រីងគិតម៉ាឡេស៊ី ។

កិច្ចប្រជុំដែលបានធ្វើឡើង គឺជាព្រះរាជកិច្ចផ្លូវការចុងក្រោយមួយរបស់មហាក្សត្រស៊ុលតង់ អាប់ឌុលឡា រីយ៉ាទូឌីន (Sultan Abdullah Ri'ayatuddin) មុនពេលដែលទ្រង់ បានលាចេញពីតំណែងជាមហាក្សត្រម៉ាឡេស៊ីនៅថ្ងៃទី ៣១ ខែមករា ហើយបានប្រគល់ព្រះរាជកិច្ចទៅឱ្យអ្នកគ្រប់គ្រងរដ្ឋ Johor មហាក្សត្រ ស៊ុលតង់ អាប់ប្រាហ៊ីម ស៊ុលតង់ អ៊ីសកាន់ដា (Sultan Ibrahim Sultan Iskandar) ក្រោមប្រព័ន្ធវិលជុំ តែមួយគត់របស់ប្រទេស សម្រាប់គ្រួសាររាជវង្សទាំងប្រាំបួន។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm