លោក Najib ទទួលបានការបន្ធូរបន្ថយរយៈពេលជាប់ពន្ធនាគារពី ១២ឆ្នាំ មកត្រឹម ៦ឆ្នាំ

2024/02/03 12:11:35 am        81

ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា ទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ពីបទពុករលួយ ត្រូវបានកាត់បន្ថយពី ១២ឆ្នាំមកត្រឹម ៦ឆ្នាំ ដោយការប្រកាសនេះ ត្រូវបានធ្វើជាផ្លូវការ នៅថ្ងៃសុក្រ (ទី២ ខែកុម្ភៈ) បន្ទាប់ពីក្រុមប្រឹក្សាលើកលែងទោស បានជួបប្រជុំគ្នា កាលពីថ្ងៃទី២៩ ខែមករា។

ប្រព័ន្ធផ្សព្វផ្សាយ CNA គឺជាបណ្ដាញសារព័ត៌មានដំបូងគេ ដែលទម្លាយព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ដោយដកស្រង់ប្រភពជាច្រើន ក្នុងនោះរួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផង ដែលថា លោក Najib នឹងត្រូវបានកាត់បន្ថយរយៈពេលជាប់ពន្ធនាគារ និងពិន័យជាប្រាក់ពាក់កណ្ដាល ក្រោមការប្រទានលើកលែងទោសពីព្រះមហាក្សត្រ។

លោក Najib វ័យ ៧០ឆ្នាំ បានអនុវត្តទោសជាប់ពន្ធនាគារតិចជាង ២ឆ្នាំ សម្រាប់តួនាទីរបស់លោក នៅក្នុងសំណុំរឿងរបស់ក្រុមហ៊ុនអភិវឌ្ឍយុទ្ធសាស្ត្រម៉ាឡេស៊ី 1Malaysia Development Berhad (1MDB)។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជាមួយនឹងការកាត់បន្ថយរយៈពេលជាប់ពន្ធនាគារ លោក Najib បានយល់ព្រមថា រូបលោកនឹងត្រូវបានដោះលែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៨។

ក្រុមប្រឹក្សាលើកលែងទោសក៏បានកាត់បន្ថយការផាកពិន័យរបស់លោកចំនួន ២១០លានរ៉ីងហ្គីត (៤៤,៥លានដុល្លារ) មកត្រឹម ៥០លានរ៉ីងហ្គីតវិញ។ តែប្រសិនបើការផាកពិន័យមិនត្រូវបានបង់ទេនោះ រយៈពេល ១ឆ្នាំ នឹងត្រូវបញ្ចូលទៅក្នុងទោសជាប់ពន្ធនាគាររបស់លោក Najib ហើយលោកនឹងទទួលបានសេរីភាព នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៩៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        87
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        123
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm