កណ្តាល ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំក្រុមការងារអន្តរក្រសួងចុះលើក ទឹកចិត្តដល់កងកម្លាំងប្រតិបត្តិករស្រង់គ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះនិងបំណែកនាវាលិចពីបាតទន្លេនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងខេត្តព្រៃវែងដើម្បីពង្រឹងសន្តិសុខជាតិនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋក៍ដូចជាសុវត្ថិភាពលើការដឹកជញ្ជូនតាមផ្លូវទឹកនោះ។
ការចុះជួបលើកទឹកចិត្តនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានការអមដំណើរដោយឯ.ឧ ហេង រតនា ប្រតិភូរាជ រដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាអនុប្រធានក្រុមការងារអន្តរក្រសួង .ឯ.ឧ នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន ឯ.ឧ ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអនុប្រធានក្រុមការងារអន្តរក្រសួងដែរនោះ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី ម៉ុងសុគន្ធារត្ន័ ប្រធានការដ្ឋានស្តារ បានរាយការណ៍ជូនគណះធិបតីឲ្យដឹងថាផែនការសម្រាប់ឆ្នាំ២០២៤នេះ គឺបន្តបោសសម្អាតនូវទីតាំងចាស់និង២ទីតាំងបន្ថែមថ្មីទៀត ស្របតាមគោល ការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដោយទីតាំងថ្មីទី១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្ពប ឃុំព្រែកសំបូរ, ស្រុកពាមជរ, ខេត្តព្រៃវែង ដែលមានផ្ទៃដី ១.៦៩០.០០០ ម៉ែត្រការ៉េ និងទីតាំងទី២ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ្រៃថ្មី, ឃុំកោះរកា, ស្រុកពាមជរ ខេត្ត ព្រៃវែងដែលមានផ្ទៃដី ៩៧.៣៥០ម៉ែត្រការ៉េ។ទីតាំងទាំងពីរខាងលើនេះ ត្រូវប្រើកម្លាំងសរុបទាំងអស់មានចំនួន ១១២ នាក់ ក្នុងការបោសសម្អាតលើទីតាំងទី១ មានផែន ការរយះពេល៦ខែរីឯទីតាំងទី២ មានផែនការរយះពេល ១៨ខែ ។
ឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារត្ន័ បានបន្តថា លទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងឆ្នាំ២០២៣ក្រោយពីមានបទបញ្ជាពីរដ្ឋាភិបាលសម្រេចប្រគល់ភារៈកិច្ចជូនដល់ ក្រុមការងារអន្តរក្រសួង រួចមក ក្រុមការងារអន្តរក្រសួងបានចាប់ផ្ដើមដំណើរការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងទីតាំង ភូមិកោះពាមរាំង, ឃុំកោះចេក, ស្រុកពាមជរ, ខេត្តព្រៃវែង ចាប់ផ្ដើមបើកកិច្ច ប្រតិបត្តិការរបស់ខ្លួនតាំងចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣មកនេះ ជាលទ្ធផល ក្រុមការងារបានស្រង់បានមីនចំនួន១៨៦ គ្រាប់ .គ្រាប់គ្រប់ប្រភេទចំនួន២១.៤៧០គ្រាប់.បំណែកនាវាទំងន់ ២១,៨០៤គីឡូក្រាម។សរុបទាំងមីន,គ្រាប់គ្រប់ប្រភេទ និងបំណែកនាវាមានទំងន់ ២១៤តោន ព្រមទាំងដឹកជញ្ជូនគ្រាប់ និងមីន យកទៅដោះបន្សាប និងកម្ទេចចោល បានចំនួន១៥លើក ក្នុងនោះកម្ទេចចោលបានចំនួន ១១.៤០៨គ្រាប់ និងដោះបន្សាបបានចំនួន៨.២៣៣គ្រាប់និង បានធ្វើការបោស សម្អាតផ្ទៃដីបាតទន្លេបានចំនួន៨០.១៦៣ហ.ត ស្មើ ២៩.៩១% នៃផ្ទៃដីសរុបចំនួន ២៦៨ហ.ត។ ផ្ទៃដីដែលបានបោសសម្អាតរួច ក្រុមការងារអន្តរក្រសួង នឹងផ្ទេរប្រគល់ជូនដល់ក្រសួងរ៉ែ និងថាមពលវិញនាពេលឆាប់ៗខាង មុខនេះ៕ ដោយ ៖ ភារម្យ






