ការដាច់ចរន្ដអគ្គីសនី នៅក្នុងក្រុងតូរ៉ូង់តូ(Toronto)ប្រទេសកាណាដា បានធ្វើអោយមនុស្សរាប់ពាន់នាក់មិនមានថាមពលអគ្គិសនីប្រើប្រាស់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយអ្នកផ្គត់ផ្គង់ក្នុងស្រុកក្រោយមកបានដាក់កំហុសពពួកសត្វរ៉ាគូមដែលកាត់ផ្តាច់ឧបករណ៍ដែលជាមូលហេតុបណ្តាលនាំដាច់ភ្លើង។
អ្នកផ្គត់ផ្គង់ថាមពលតូរ៉ូនតូ ហ៊ីដ្រូ(Toronto Hydro) បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយនៅលើគណនីផ្លូវការXរបស់ពួកគេថា ការដាច់ចរន្ដអគ្គីសនីនេះ បានចាប់ផ្ដើមពីម៉ោង៧:៤០នាទី ដល់ម៉ោង
១០:៣០នាទី និងបានធ្វើអោយអ្នកស្រុក ៧.០០០នាក់រងផលប៉ះពាល់។
រហូតមកទល់ពេលនេះ មិនមានរបាយការណ៍ពីអ្នករងរបួសដែលបណ្ដាលមកពីការដាច់ចរន្ដអគ្គីសនី ទោះបីជាយ៉ាងណាក៏ដោយ ក៏សេវាផ្គត់ផ្គង់អគ្គិភ័យ បាននិយាយថា ពួកគេបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទសង្រ្គោះតាមជណ្ដើរយន្ដនៅក្នុងអគារជាច្រើនខ្នងផងដែរ។