កសិករបារាំងត្រឡប់ទៅផ្ទះវិញ តែការខឹងសម្បាបានរាលដាលទៅកន្លែងផ្សេងទៀត នៅអឺរ៉ុប

2024/02/03 02:57:38 am        183

ការតវ៉ារបស់កសិករ ដែលទាមទារឲ្យមានតម្លៃត្រឹមត្រូវ និងកាត់បន្ថយការិយាធិបតេយ្យហួសហេតុ បានបិទព្រំដែន រវាងប្រទេសបែលហ្ស៊ិក និងហូឡង់ នៅថ្ងៃសុក្រ (ទី២ ខែកុម្ភៈ) ខណៈដែលកសិករនៅបារាំង បានចាប់ផ្តើមដករបាំងបិទផ្លូវទូទាំងប្រទេសហើយ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើសម្បទានបន្ថែមទៀត។

ការតវ៉ារបស់កសិករបានផ្ទុះឡើងក្នុងបណ្តាប្រទេសជាច្រើន នៅអឺរ៉ុប ចាប់ពីបារាំង រហូតដល់ប៉ូឡូញ ដោយបង្ហាញពីផលប៉ះពាល់ដ៏តានតឹងលើការធ្វើកសិកម្ម ដោយសារការជំរុញរបស់សហភាពអឺរ៉ុប (EU) ក្នុងការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ការចំណាយថ្លៃដើមខ្ពស់ និងការប្រកួតប្រជែងពីបរទេស។

ក្នុងសប្តាហ៍នេះ ការខកចិត្តបានឡើងដល់កម្រិតទប់អារម្មណ៍លែងជាប់ នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក ជាកន្លែងដែលកសិករបានគប់ស៊ុត និងដុំថ្មដាក់សភាអឺរ៉ុប ហើយបានបាញ់កាំជ្រួច ខណៈដែលពួកគេទាមទារឲ្យមេដឹកនាំសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំកំពូលមួយនៅក្បែរនោះ ធ្វើការបន្ថែមទៀត ដើម្បីជួយដល់ពួកគេ។

កសិករបែលហ្ស៊ិក និងហូឡង់ បានបិទច្រកព្រំដែនជាច្រើន រវាងប្រទេសរបស់ពួកគេ នៅថ្ងៃសុក្រនេះ ខណៈដែលពួកគេបានបន្តរារាំងរថយន្តដឹកទំនិញចូល ឬចាកចេញពីកំពង់ផែ Zeebrugge ដែលគ្រប់គ្រងការនាំចូលរថយន្ត និងផលិតផលស្រស់ៗមួយចំនួនពីចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត។ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានជំរុញកសិកររបស់លោកឲ្យដកការបិទផ្លូវរបស់ពួកគេ។

សម្រាប់ពេលនេះ កសិករបារាំងបាននិងកំពុងរុះរើរបាំងបិទផ្លូវជាច្រើនរបស់ពួកគេដែលធ្វើពីចំបើងនៅរាប់សិបកន្លែងទូទាំងប្រទេសបារាំង ក្នុងនោះរួមទាំងផ្លូវហាយវេជាច្រើនដែលតភ្ជាប់ទៅដល់រដ្ឋធានីរបស់ប្រទេសបារាំង ដែលជាផ្អាកការតវ៉ារបស់ពួកគេ បន្ទាប់ពីទទួលបានការសន្យាពីរដ្ឋាភិបាលបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm