អាមេរិក បើកការវាយប្រហារសងសឹកនៅអ៊ីរ៉ាក់ និងស៊ីរី ទៅលើគោលដៅជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2024/02/03 05:26:20 pm        94

អាមេរិក ៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសសងសឹកកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅលើគោលដៅជាង ៨៥កន្លែង ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលពួកគេគាំទ្រ បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅ នៅក្នុងប្រទេសហ្សកដានី ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ និងរងរបួសប្រមាណ៤០នាក់ផ្សេងទៀត។ ការវាយប្រហារនេះ ត្រូវបានគេជឿថាទើបតែជាលើកទីមួយប៉ុណ្ណោះ នៅក្នុងការឆ្លើយតបពហុកម្រិត ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកំណត់លើទីតាំងណាមួយនៅអ៊ីរ៉ង់ ពួកគេទំនងជាបង្កើនការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាពីសង្គ្រាមរយៈពេលជាងបីខែរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លើយតបរបស់យើង បានចាប់ផ្តើមនៅថ្ងៃនេះ។ វានឹងបន្តនៅពេលវេលា និងទីកន្លែង ដែលយើងបានជ្រើសរើស។ សហរដ្ឋអាមេរិក មិនស្វែងរកជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតនោះទេក្នុងពិភពលោក។ ប៉ុន្តែ សូមឱ្យ អ្នកដែលចង់ធ្វើឲ្យយើងរងទុក្ខលំបាក ដឹងរឿងនេះ ហើយប្រសិនបើអ្នកធ្វើបាបជនជាតិអាមេរិក យើងនឹងឆ្លើយតប។ យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានធ្លាក់លើគោលដៅរួមមាន មជ្ឈមណ្ឌលទីបញ្ជាការ និងមជ្ឈមណ្ឌលគ្រប់គ្រង ទីតាំងគ្រាប់រ៉ុក្កែត មីស៊ីល និងទីតាំងផ្ទុកយានដ្រូន ព្រមទាំងទីតាំងផ្គត់ផ្គង់គ្រាប់រំសេវ។ យោធានិយាយថា ការវាយប្រហារបានធ្លាក់លើគោលដៅ ៨៥កន្លែង លាតសន្ធឹងលើទីតាំងចំនួន ៧ទីតាំង ដែលចំនួន ៤ទីតាំងក្នុងប្រទេសស៊ីរី និង ៣ទីតាំងនៅអ៊ីរ៉ាក់ ហើយរួមបញ្ចូលទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 រយៈចម្ងាយឆ្ងាយ ដែលបានហោះចេញពីសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm