អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានមកចូលរួមទទួលសាកសពជាមួយក្រុមគ្រួសារទាហានអាមេរិកបីនាក់ ត្រូវបានសម្លាប់ក្នុងប្រទេសហ្ស៊កដានី ក្នុងការវាយប្រហារដោយយានដ្រូន ផលិតនៅអ៊ីរ៉ង់ ដែលបានមកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។
លោក Biden បានចូលរួមជាមួយក្រុមគ្រួសារអ្នកស្លាប់នៅមូលដ្ឋានទ័ពអាកាស Dover រដ្ឋ Delaware សម្រាប់អ្វីដែលកងទ័ពអាកាសសហរដ្ឋអាមេរិកហៅថា «ការផ្ទេរសាកសពដ៏សក្តិសម»។ បន្ទាប់ពីជួបជាមួយសមាជិកគ្រួសារជាលក្ខណៈឯកជន លោកប្រធានាធិបតី បានដាក់ដៃលើបេះដូងរបស់លោក ខណៈជាការផ្ទេរដាក់ទង់ជាតិ ដែលត្រូវបាននាំយកចេញពីយន្តហោះម្តងមួយៗ។ កាលពីពេលមុននេះ លោក បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារតាមរយៈទូរស័ព្ទ កាលពីថ្ងៃអង្គារ។
ស្ត្រីទីមួយ លោកស្រី Jill Biden បានចូលរួមជាមួយប្រធានាធិបតី រួមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងឧត្តមសេនីយ៍ Charles Q Brown ជាប្រធាននាយសេនាធិការចម្រុះ។
ការវាយប្រហារដោយយានដ្រូន ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ទៅលើប៉ុស្តិ៍ជួរមុខសហរដ្ឋអាមេរិកនៅប្រទេសហ្ស៊កដានី ដែលត្រូវបានគេស្គាល់ថាជាប៉មទី ២២ ក៏បានធ្វើឱ្យមនុស្សជាង ៤០ នាក់ រងរបួសផងដែរ។ វាបានបង្កើនការព្រួយបារម្ភនៃសង្គ្រាមកាន់តែរីកធំជាងនៅមជ្ឈិមបូព៌ា ជាកន្លែងដែលជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស គំរាមកំហែងដល់ការផ្ទុះឡើងនេះ។

