ឯកឧត្តម សាយ សំអាល់ ជំរុញកសាងពូនជ្រុំរដ្ឋបាលទំនើប សម្បូរដោយមូលធនមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ

2024/02/03 11:12:06 am        157

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់អំពីគោលនយោបាយដឹកនាំ ដោយសង្តត់ធ្ងន់លើការកសាងពូនជ្រុំរដ្ឋបាលទំនើប រឹងមាំ មានមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ បម្រើឧត្តមប្រយោជន៍ជាតិ ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ"ទីក្រុងនៃក្តីស្រមៃនាពេលអនាគត" ក្រុងអរិយក្សត្រ កាលពីរសៀលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តមអបអរសាទរចំពោះជោគជ័យរបស់ស្ថាបត្យករវ័យក្មេងកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជាឆ្នាំ២០២៣ និងស្នើឱ្យបន្តការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ ដោយពង្រីកប្រធានបទ នៃកម្មវិធីនេះបន្ថែមទៀត ដោយការកសាងធនធានខួរក្បាល ជាពិសេសក្នុងវិស័យស្ថាបត្យកម្ម គឺជាកិច្ចការមួយដែលមានគុណតម្លៃដ៏ធំធេង និងជាការវិនិយោគសម្រាប់អនាគតទាំងអស់គ្នា ។ 

ឯកឧត្តម សាយ សំអាល់ បានបន្តថា ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មានម្ហូបលើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែលនេះជាបុរេលក្ខខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និងប្រជាជនកម្ពុជា ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ន យើងសង្កេតឃើញស្ថាបត្យកម្មខ្មែរមានការរីកចម្រើន ដោយក្នុងនោះនៅតាមអគាររដ្ឋនានាដូចជា វិមានសន្តិភាព អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារក្រសួងមហាផ្ទៃ អគ្គបញ្ជាការកងទ័ពជើងគោក គឺសុទ្ធសឹងតែមានរចនាបទស្ថាបត្យកម្មខ្មែរ ហើយនេះគឺជាមោទនភាពមួយរបស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ាមួយដ៏ត្រឹមត្រូវ ហើយនាពេលអនាគត កម្ពុជានឹងមានអគារល្អស្អាត ប្រកបដោយផាសុកភាព និងបម្រើដល់ឧត្តមប្រយោជន៍សេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់កម្ពុជា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូន នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
2025/04/25 03:51:07 pm        1
ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គង និងជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗ
2025/04/25 03:32:30 pm        1
ទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់៖ រួមគ្នាបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគ គិតច្នៃប្រឌិត និងគ្រប់គ្រងឡើងវិញ
2025/04/25 02:26:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា លោកត្រៀមទៅទស្សនកិច្ចរដ្ឋធានីធំៗ នៅអឺរ៉ុប ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា

2025/04/25 04:53:28 pm
​លោក Trump និយាយថា សំណួរអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី អាចរង់ចាំ មួយសប្តាហ៍ទៀត
2025/04/25 04:38:38 pm
​ទីក្រុងញូវយ៉ក បំផ្លាញអាវុធខុសច្បាប់ ៣.៥៧៥ដើម ជាការជំរុញប្រឆាំងអំពើហិង្សាកាំភ្លើង
2025/04/25 04:37:54 pm
​ពលរដ្ឋគ្រីមៀ គាំទ្រកិច្ចខិតខំសហរដ្ឋអាមេរិកឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន
2025/04/25 04:37:13 pm
​អង្គការរំដោះប៉ាឡេស្ទីនបោះឆ្នោតបង្កើតតួនាទីអ្នកដឹកនាំរងជាលើកដំបូង
2025/04/25 04:36:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am