ឈីលី ៖ ចំហេះព្រៃ បានឆាបឆេះរាលដាលនៅភាគកណ្តាលប្រទេសឈីលី កាលពីថ្ងៃសុក្រ ដែលបានគ្របដណ្តប់លើតំបន់ដូចជា វ៉ាល់ប៉ារ៉ៃសូ(Valparaiso) ដោយមានផ្សែងហុយខ្លាំង។
យោងតាមរបាយការណ៍ចុងក្រោយ ពីអង្គភាពសេវាជាតិសម្រាប់ការបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ (SENAPRED) បានឲ្យដឹងថា នៅក្នុងតំបន់ Valparaiso មានចំហេះព្រៃដ៏សកម្ម គ្របដណ្តប់លើផ្ទៃដី ៥ ហិកតានៅតំបន់កាំមីណូ ឡាស ដូកាស(Camino Las Docas) និង៣០ហិកតា នៅតំបន់ ឡាស តាប្លាស់ ខំប្លិច(Las Tablas Complex) និង តំបន់អាងស្តុក ឡាហ្គូ ផេនូអ៊ែលឡាស( Lago Penuelas) ។ អគ្គិភ័យនៃចំហេះព្រៃនេះ បានរំខានដល់ចរាចរណ៍នៅលើផ្លូវជាច្រើនកន្លែងនៅក្នុងតំបន់។
ដោយមានការសម្របសម្រួលជាមួយសាជីវកម្មព្រៃឈើជាតិ (CONAF) និងគណៈប្រតិភូប្រធានាធិបតីប្រចាំតំបន់ Valparaiso ទីភ្នាក់សេនណាប្រេត(SENAPRED) បានប្រកាសការព្រមានពណ៌ក្រហមសម្រាប់ខេត្ត Marga Marga និង Valparaiso សម្រាប់ចំហេះព្រៃ ដែលចូលជាធរមាន គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារ SENAPRED រាយការណ៍ថា កងពន្លត់អគ្គីភ័យ នគរបាល យន្តហោះដឹកទឹក និងឧទ្ធម្ភាគចក្រ ស្ថិតនៅក្នុងតំបន់ កំពុងព្យាយាមគ្រប់គ្រងអគ្គិភ័យ។

