ដោយនៅជាប់នឹងរបង ពលរដ្ឋតំបន់ហ្កាហ្សា ភ័យខ្លាចការវាយប្រហាររបស់អ៊ីស្រាអែល លើទីជម្រកចុងក្រោយរបស់ពួកគេ

2024/02/03 12:16:17 pm        53

អុីស្រាអែល ៖ កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងនៅជាយក្រុងនៅទីតាំងទីជម្រកចុងក្រោយ នៅចែងភាគខាងត្បូង តំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ ជាកន្លែងដែលប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់ បានឈរប្រឆាំងនៅជាប់របងព្រំដែន ដោយភ័យខ្លាចការវាយលុកថ្មី ដោយគ្មានកន្លែងណាត្រូវរត់ភៀសខ្លួនឡើយ។ ជាងពាក់កណ្តាលនៃពលរដ្ឋ ២,៣លាននាក់ នៅតំបន់ហ្កាហ្សា បច្ចុប្បន្ននេះ គ្មានលំនៅឋានរស់នៅ និងសម្រុកចូលទៅក្នុងតំបន់រ៉ាហ្វា(Rafah)។ មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានកាន់របស់របរនៅក្នុងដៃរបស់ពួកគេ និងដឹកកូនៗនៅលើរទេះ ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល កាលពីសប្តាហ៍មុនបានបើកការវាយលុកទ្រង់ទ្រាយធំបំផុតមួយក្នុងសង្រ្គាម ដើម្បីដណ្តើមយកទីក្រុង Khan Younis ជាទីក្រុងធំនៅភាគខាងត្បូង។ លោក Emad អាយុ ៥៥ ឆ្នាំ ជាអាជីវករ និងជាឪពុកមានកូន៦នាក់ បាននិយាយនៅលើកម្មវិធីជជែកតាមទូរសព្ទដៃថា ប្រសិនបើរថក្រោះអ៊ីស្រាអែល បន្តមក យើងនឹងនៅសល់ជម្រើសពីរគឺ ស្នាក់នៅ និងស្លាប់ ឬឡើងជញ្ជាំង ចូលទៅក្នុងប្រទេសអេហ្ស៊ីប។ ប្រជាជនភាគច្រើននៅតំបនហ្កាហ្សា កំពុងស្ថិតនៅក្នុងតំបន់រ៉ាហ្វា(Rafah)។ ប្រសិនបើរថក្រោះ សម្រុកចូលមក វានឹងក្លាយជាការសម្លាប់រង្គាលដែលមិនធ្លាប់មានពីមុនមកក្នុងអំឡុងសង្គ្រាមនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡេន(Yoav Gallant) បាននិយាយថា បច្ចុប្បន្ននេះ កងទ័ព នឹង កំចាត់សមាសភាពក្រុមភេរវករ នៅក្នុងតំបន់ Rafah ជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួន ដែលពុំទាន់ត្រូវបានវាយប្រហា រយៈពេលជិត ៤ ខែមកនេះ។ ជាផ្នែកតែមួយគត់នៃតំបនន់ហ្កាហ្សា ដែលមានលទ្ធភាពទទួលបានអាហារកំណត់ និងជំនួយផ្នែកវេជ្ជសាស្រ្ដ ដែលកំពុងធ្វើដំណើរឆ្លងកាត់ព្រំដែនតំបន់ Rafah និងតំបន់នៅជិតៗទីក្រុង Khan Younis បានក្លាយជាទីជម្រកតង់បណ្តោះអាសន្ន នៅក្នុងរដូវរងា។ ខ្យល់ និងភាពត្រជាក់ បានបន្ថែមទៅលើទុក្ខលំបាក ដោយបានបក់បោកមកលើតង់ ឬមានទឹកជន់លិច ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am