គ្រួសារអ្នកទិញលក់ត្រីមួយគ្រួសារនៅក្រុងពោធិ៍សាត់រងការបាញ់ប្រហារប៉ងសម្លាប់

2024/02/03 02:47:21 pm        470

ពោធិ៍សាត់៖ ក្រុមគ្រួសារអ្នកទិញលក់ត្រីនៅក្រុងពោធិ៍សាត់បានរងនូវការបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិតទាំងគ្រួសារ ដោយសមត្ថកិច្ចខេត្តពោធិ៍សាត់បានដាក់ការសន្និដ្ឋានជំហានដំបូងអាចផ្តើមពីរឿងគំនុំ ប៉ុន្តែមុខសញ្ញជនដៃដល់មិនទាន់កំណត់បាននៅឡើយទេ ខណៈជនរងគ្រោះកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។

នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ករណីនេះ ខ្មាន់កាំភ្លើងមិនស្គាល់មុខចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់មនុស្សដែលកំពុងជួបជុំគ្នាទទួលទានអាហារពេលល្ងាច បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ម្សិលមិញ នៅតាមបណ្ដោយផ្លូវកៅ នៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារមានចំនួន ០៣នាក់ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញ-លក់ត្រី បានរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយ រងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ 

តាមរយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ គឺជាជនដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះក៏បានដកអាវុធខ្លីពីចង្កេះបាញ់សំដៅទៅក្រុមគ្រួសាររងគ្រោះចំនួន ០៦គ្រាប់ បណ្ដាលឲ្យរបួសដួលរដូករណែល ភ្លាមៗនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុបន្តិចសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញករណីនេះ។

ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានសង្គ្រោះដោយធ្វើការវះកាត់ភ្លាមៗជូនស្ត្រីរងគ្រោះដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធ្លាយចូលពីក្រោមឆ្អឹងជំនីខាងស្ដាំចេញនៅក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេង។ ចំពោះស្ថានភាពអំឡុងពេលវះកាត់មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះចំនួន ០៣កន្លែង ក្រោយការវះកាត់សភាពជនរងគ្រោះស្ថិតក្នុងការតាមដាន។

បច្ចុប្បន្នករណីខនេះ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ កំពុងសហការគ្នាក្នុងការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ឈានដល់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ពៅ ភិរុណ

អត្ថបទដែលទាក់ទង

ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆមាស
2025/06/30 11:59:02 am        1
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រំលឹកដល់យោធិន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ ត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ ២៤ម៉ោង លើ២៤ម៉ោង
2025/06/30 10:59:22 am        1
សហគ្រិនក្នុងស្រុកកំពុងស្រូបយកផលិតផលពីវិស័យកសិកម្មកែច្នៃ ដើម្បីគាំទ្រ​ដល់​ទីផ្សារ​ក្នុង​ស្រុក
2025/06/30 10:58:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកពន្លត់អគ្គិភ័យពីរនាក់ ត្រូវបានបាញ់សម្លាប់ខណៈកំពុងទប់ស្កាត់អគ្គិភ័យនៅរដ្ឋ Idaho

2025/06/30 12:04:26 pm
​អ៊ីរ៉ង់៖ មនុស្ស៧១នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើពន្ធនាគារ Evin
2025/06/30 12:00:24 pm
​ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆមាស
2025/06/30 11:59:02 am
​អ៊ុយក្រែន៖ អាកាសយានិកF-16 ត្រូវបានសម្លាប់ខណៈវាយរុញច្រានការវាយប្រហារតាមអាកាសរបស់រុស្ស៊ី
2025/06/30 11:57:09 am
​ក្រុមអ្នកតវ៉ា ទាមទារឱ្យលុបចោលបំណុល និងផលប៉ះពាល់អាកាសធាតុ នៅមុនកិច្ចប្រជុំកំពូលរបស់ UN
2025/06/30 11:52:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/26 06:17:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/30 01:13:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am