លីទុយអានី ៖ ប្រទេសលីទុយអានី បានប្រគល់ជំនួយយោធាមួយក្រុមទៀតដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធបំផ្ទុះពីចម្ងាយ និងគ្រាប់រំសេវសម្រាប់កាំភ្លើងបាញ់គ្រាប់បែកប្រឆាំងរថក្រោះ។
កញ្ចប់ជំនួយនេះរួមបញ្ចូលគ្រាប់រំសេវជាងមួយពាន់គ្រាប់សម្រាប់កាំភ្លើងបាញ់គ្រាប់បែក Carl Gustaf របស់ស៊ុយអែត ក៏ដូចជាប្រព័ន្ធបំផ្ទុះពីចម្ងាយ RISE-1។
រដ្ឋមន្ត្រីក្រសួងការពារជាតិលីទុយអានី លោក Arvydas Anušauskas បាននិយាយថា៖«យើងកំពុងគាំទ្រយ៉ាងសកម្ម និងជាប់លាប់ និងគាំទ្រអ៊ុយក្រែន ពីព្រោះជំនួយរបស់យើងចំពោះអ៊ុយក្រែន គឺជាការវិនិយោគលើសន្តិសុខផ្ទាល់ខ្លួនរបស់យើង។ ការគាំទ្រចុងក្រោយបំផុតរបស់យើងភាគច្រើន គឺទៅ «ក្រុមចម្រុះសម្រាប់ការបោសសម្អាតគ្រាប់មីនដែលរៀបចំដោយប្រទេសលីទុយអានី»។
នៅចុងឆ្នាំ ២០២៣ ប្រទេសលីទុយអានី បានបរិច្ចាគឧបករណ៍សម្រាប់សមរភូមិ និងអាហារស្ងួតដល់អ៊ុយក្រែន ព្រមទាំងគ្រាប់កំាភ្លើងជាច្រើនលានគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោងជាច្រើនពាន់គ្រាប់សម្រាប់កាំភ្លើងបាញ់គ្រាប់បែកចល័តរយៈចម្ងាយខ្លី។


