អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារដល់ក្នុងផ្ទះ

2024/02/04 03:46:10 pm        279

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា នារៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញសួរសុខទុក្ខជនរងគ្រោះចំនួន ៣នាក់

កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ពោធិ៍សាត់ ដែលត្រូវខ្មាន់កាំភ្លេីងចូលបាញ់ប្រហារប៉ងសម្លាប់ដល់ក្នុងផ្ទះ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ខូយ រីដា សូមឲ្យជនរងគ្រោះសម្រាកព្យាបាលថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេងទៀត ព្រោះសមត្ថកិច្ចជំនាញក្នុងខេត្ត បានសហការជាមួយសមត្ថកិច្ចក្រសួង កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាដេីម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ឯកឧត្តម និងលោកជំទាវ បានជូនថវិកាដល់ជនរងគ្រោះទាំងបីនាក់ ក្នុងម្នាក់ទទួលបានថវិកា៥០មុឺនរៀល។ ក្នុងនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះអាយុជីវិតជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ។

សូមរំលឹកដែរថា ខ្មាន់កាំភ្លើងមិនស្គាល់មុខចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់មនុស្សដែលកំពុងជួបជុំគ្នាទទួលទានអាហារពេលល្ងាច បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារមានចំនួន ០៣នាក់ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញ-លក់ត្រី បានរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយ រងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

តាមរយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ គឺជាជនដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះក៏បានដកអាវុធខ្លីពីចង្កេះបាញ់សំដៅទៅក្រុមគ្រួសាររងគ្រោះចំនួន ០៦គ្រាប់ បណ្ដាលឲ្យរបួសដួលរដូករណែល ភ្លាមៗនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុបន្តិចសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញករណីនេះ។

ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានសង្គ្រោះដោយធ្វើការវះកាត់ភ្លាមៗជូនស្ត្រីរងគ្រោះដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធ្លាយចូលពីក្រោមឆ្អឹងជំនីខាងស្ដាំចេញនៅក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេង។ ចំពោះស្ថានភាពអំឡុងពេលវះកាត់មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះចំនួន ០៣កន្លែង ក្រោយការវះកាត់សភាពជនរងគ្រោះស្ថិតក្នុងការតាមដាន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm