រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្កូ ត្រៀមខ្លួនរួចរាល់ក្នុងការសម្រុះសម្រួលជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់នៅតំបន់ណាហ្ក័រណូ-ការ៉ាបាក់។
លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី ចង់ប្រើប្រាស់ទីក្រុងមូស្កូ ជាវេទិការៀបចំជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អាមេនី និងអាស៊ែបៃហ្សង់ ដើម្បីស្វែងរកច្រកចេញក្នុងការបញ្ឈប់សកម្មភាពយោធានៅក្នុងតំបន់ជម្លោះ។
កិច្ចប្រជុំនេះ នឹងរួមបញ្ចូលផងដែរក្រុមបំបែកខ្លួនមីនស្ក៍ និងអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប(OSCE)។
លោកស្រីម៉ារៀ បាននិយាយថា ក្រសួងការបរទេសរុស្ស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពីពេលវេលាចាប់ផ្តើមចរចា។
ការប៉ះទង្គិចគ្នាចុងក្រោយរវាងកងកម្លាំងប្រដាប់អាវុធអាមេនី និងអាស៊ែបៃហ្សង់ បានចាប់ផ្តើមកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅ ធ្វើឲ្យភាពតានតឹងឡើងកម្តៅខ្លាំងបំផុតនៅក្នុងជម្លោះអូសបន្លាយពេលច្រើនទសវត្សរ៍កន្លងមកនេះ នៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់។
តំបន់មួយនេះ ស្ថិតនៅក្នុងទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិដើមភាគតិចអាមេនី គាំទ្រដោយប្រទេសអាមេនី ចាប់តាំងពីដំណាច់សង្គ្រាមផ្តាច់ខ្លួនកាលពីពីឆ្នាំ១៩៩៤៕ អត្ថបទ៖ សារ៉ាត់
