មន្រ្តីជំនាញ ៖ កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង​មានការ​រីកចំរើន​ក្នុង​វិស័យ​ជាច្រើន

2021/06/30 11:10:15 pm        715

ភ្នំពេញ ៖ មន្រ្តីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ខែមិថុនានេះ បានលើក​ឡើង​ថា កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង ​ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មាន​ការរីកចំរើនច្រើន គួរឱ្យកត់សំគាល់ ក្នុងនោះ មានដូចជា ៖ វិស័យថាមពលអគ្គីសនី ប្រព័ន្ធធារាសាស្រ្ត និងជលផលជាដើម។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងសមាគមពាណិជ្ជកម្មមិត្តភាពកម្ពុជា-ចិន នៅ​ថ្ងៃទី៣០ខែមិថុនានេះ បានរៀបចំកិច្ចពិភាក្សាស្តីពី ៖ ការអភិវឌ្ឍ​ប្រកបដោយ​ស្ថេរភាព​ក្រោមគំនិត​ផ្តួចផ្តើម​ខ្សែរក្រវាត់ ​និងផ្លូវរបស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេង្គ-ឡានឆាង ក្រោម​អធិបតីភាព​ឯកឧត្តមបណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានទីប្រឹក្សា​នយោបាយជាន់ខ្ពស់ នៃសមាគមន៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ធ្វើឡើង​នៅសណ្ឋគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ច​សហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង ​មានភាពរីកចម្រើនគួរឲ្យកត់សំគាល់ បើ​ប្រៀបធៀប​ជាមួយយន្តការ ​កិច្ចសហប្រតិបត្តិការថ្នាក់តំបន់មេគង្គផ្សេងៗទៀត។

ឯកឧត្តម បន្តថា ទន្លេមេគង្គ-ឡានឆាង​ ផ្ដល់នូវឱកាស និងកិច្ច​សហប្រតិបត្តិការ​សម្រាប់​វិស័យ​ថាមពលវារីអគ្គិសនី​ ប្រព័ន្ធធារាសាស្រ្ត ជលផល នាវាចរ ការគ្រប់គ្រងទឹកជំនន់​ និងគ្រោះរាំងស្ងួត ទេសចរណ៍ជាដើម។

ជាមួយគ្នាននេះ លោកឧកញ៉ា លីវ យ៉ាង ប្រធាសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បាន​មាន​ប្រសាសន៍​ដែរថា ប្រភពនៃទន្លេមេគង្គ-ឡានឆាង គឺជាផ្នែកដ៏សំខាន់មួយ​នៃកិច្ច​សហប្រតិបត្តិការ​រវាងចិន និង​អាស៊ាន ទោះបីការ អភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុងតំបន់នេះ មានភាពយឺតយ៉ាវបន្តិចក្ដី ប៉ុន្តែទំនាក់ទំនង​កម្ពុជា-ចិន ទាំងប្រពៃណី ​និងទំនៀមទំលាប់នៅតែស្អិតរមួត។

លើសពីនេះ លោក បញ្ជាក់ថា ក្រោយ​យុគសម័យនៃការ រីករាលដាលនៃជំងឺកូវីដ ប្រទេសកម្ពុជា​ច្បាស់​ជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ជាលំដាប់ ព្រោះកម្ពុជាមានលក្ខណៈពិសេសជាច្រើន។

ជាការកត់សំគាល់ ឆ្នាំនេះគឺជាខួប ៥ឆ្នាំ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបាន​ផ្តួចផ្តើម​ដោយថ្នាក់ដឹកនាំប្រទេសចិន ​និងបណ្តាប្រទេសតាមដងទន្លេមេង្គ៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm