
ក្រុមប្រជាកសិករអាល្លឺម៉ង់ បានបន្តបាតុកម្មរយៈពេល ១សប្តាហ៍របស់ពួកគេ នៅមុខមជ្ឈមណ្ឌលដឹកទំនិញតាមអាកាស ស្ថិតក្នុងអាកាសយានដ្ឋានក្រុង Frankfurt ។
ក្រុមកសិករ បានទាមទារឲ្យមានការរឹតត្បិតបន្ថែមទៀត លើទំនិញនាំចូល ដោយពួកគេអះអាងថា ទំនិញទាំងនេះ គួរតែបំពេញកម្រិតស្តង់ដារខ្ពស់តែមួយ និងតម្រូវការដូចគ្នានឹងប្រជាកសិករអាល្លឺម៉ង់ ។
ប្រធានសមាគមកសិករក្នុងតំបន់ Wetterau-Frankfurt និយាយថា ភាពខុសគ្នារវាងច្បាប់សម្រាប់កសិករអាល្លឺម៉ង់ និងទំនិញនាំចូល បានធ្វើឲ្យពួកគេពុំមានការប្រកួតប្រជែងគ្នា ។
គួរឲ្យដឹងថា ក្រុមកសិករអាល្លឺម៉ង់ និងកសិករនៅតាមបណ្តាប្រទេសជាច្រើនទៀតទូទាំងអឺរ៉ុប បាននាំគ្នាធ្វើបាតុកម្មអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ មុនការបោះឆ្នោតឆ្នាំ ២០២៤នៅអឺរ៉ុប ៕