
កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Ahmad Vahidi បានថ្កោលទោសការវាយប្រហារទាំងយប់របស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី មកលើគោលដៅជាង ៨៥កន្លែងដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ។
លោក Vahidi និយាយថា ការវាយប្រហារទាំងនេះ នឹងនាំឲ្យមានអណ្តាតភ្លើងនៃការតស៊ូ ហើយទីក្រុងវ៉ាស៊ីងតោន គួរតែធ្វើដោយមានការគិតគូរផង ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានធ្វើឡើង ដើម្បីសងសឹកការវាយប្រហារដោយយានដ្រូនកាលពីចុងសប្តាហ៍មុននៅប្រទេសហ្សកដានី ដែលបានសម្លាប់ទាហានសហរដ្ឋអាមេរិក ៣នាក់ ។
ស្របពេលដែលការវាយប្រហារពុំមានគោលដៅលើទីតាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ពួកគេបានបង្ហាញសញ្ញាការកើនឡើងជម្លោះបន្ថែមទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់ពីមានសង្រ្គាមរយៈពេលជិត ៤ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ ៕