
លោក Osama Hamdan គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ និយាយថា សង្រ្គាមរយៈពេល ១២០ថ្ងៃនៅតំបន់ហ្គាហ្សា គឺជាសញ្ញាមួយនៃភាពអាម៉ាស់លើអ៊ីស្រាអែល និងក្រុមសម្ព័ន្ធមិត្តរបស់ពួកគេ ។
ថ្លែងចេញពីទីក្រុង Beirut ប្រទេសលីបង់ លោក Hamdan បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយនិងបានថ្លែងអំណរគុណប្រទេសអេហ្ស៊ីប និងកាតា សម្រាប់កិច្ចខិតខំរបស់ពួកគេ ជួយចរចាឲ្យមានបទឈប់បាញ់ ។
សហរដ្ឋអាមេរិក បានបើកការវាយប្រហារនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី មកលើគោលដៅជាង ៨៥កន្លែងដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដោយបានសម្លាប់មនុស្សជិត ៤០នាក់ ។
ខណៈពេលនោះដែរ ក្រុមសម្របសម្រួល កំពុងរង់ចាំការឆ្លើយតបពីក្រុមហាម៉ាស់ចំពោះសំណើរឲ្យបន្តបទឈប់ ។ គេនៅពុំទាន់ដឹងច្បាស់ទេថាតើក្រុមមេដឹកនាំហាម៉ាស់ នឹងធ្វើដំណើរទៅកាន់ទីក្រុងគែររបស់អេហ្ស៊ីប ឬយ៉ាងណា ៕