ការសងសឹករបស់អាមេរិកប្រឆាំងក្រុមមានទំនាក់ទំនងជាមួយអ៊ីរ៉ង់សម្លាប់មនុស្សជិត៤០ ធ្វើឲ្យអ៊ីរ៉ាក់និងស៊ីរី ខឹងសម្បារ

2024/02/04 08:36:11 pm        166

សហរដ្ឋអាមេរិកបានវាយប្រហារទាំងយប់លើក្រុមនានាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវទៅលើទាហានអាមេរិក ដោយបានបង្កឲ្យមានការថ្កោលទោសពីថ្ងៃសៅរ៍ ទី៣កុម្ភៈពីរដ្ឋាភិបាល និងក្រុមផ្សេងៗនៅក្នុងតំបន់។   

សហរដ្ឋអាមេរិក ដែលសន្យាថានឹងមានការវាយប្រហារបន្ថែមទៀត បានបន្ទោសការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី លើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់។   

ទោះជាយ៉ាងនេះក្តី កងកម្លាំងសហរដ្ឋអាមេរិក ពុំបានវាយប្រហារនៅក្នុងទឹកដីអ៊ីរ៉ង់នោះទេ ដោយទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទំនងចង់បញ្ចៀសការផ្ទុះសង្គ្រាមដូចគ្នា។ 

ប៉ុន្តែទន្ទឹមនឹងភាពតានតឹងកំពុងកើនឡើងខ្លាំងក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ទាំងរដ្ឋាភិបាលស៊ីរី ទាំងអ៊ីរ៉ាក់ បានចូលរួមជាមួយទីក្រុងតេអេរ៉ង់ក្នុងការចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបំផ្លាញស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅជាង ៨៥កន្លែង នៅទីតាំងចំនួន៧ក្នុងនោះ៤ ទីតាំងនៅស៊ីរី និង៣ទីតាំងនៅអ៊ីរ៉ាក់។ លោកបានបន្ថែមថា គោលដៅទាំងនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីបញ្ចៀសការស្លាប់ជនស៊ីវិល។

ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ជនស៊ីវិលស្ថិតក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ១៦ នាក់ដែលបានស្លាប់នៅភាគខាងលិចរបស់ប្រទេស ហើយទីក្រុងដាម៉ាស ក៏បានរាយការណ៍ពីការស្លាប់របស់ជនស៊ីវិលផងដែរ ប៉ុន្តែអង្គការឃ្លាំមើលសង្គ្រាមបាននិយាយថា មនុស្ស២៩ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី គឺជាក្រុមអ្នកប្រយុទ្ធ។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Bassem al-Awadi បាននិយាយថា ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លានេះនឹងរុញច្រានស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់នេះ ឲ្យធ្លាក់ចូលក្នុងមាត់ជ្រោះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm