
ក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយវីដេអូកាលពីថ្ងៃសៅរ៍ ថ្ងៃទី ៣ ខែកុម្ភៈ បង្ហាញពីក្រុមអ្នកប្រយុទ្ធ កំពុងធ្វើសមយុទ្ធយោធាប្រឆាំងនឹងការដាក់គោលរបស់អ៊ីស្រាអែល។
ក្រុមសកម្មប្រយុទ្ធបានបាញ់កាំភ្លើងត្បាល់ និងប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅប្រដូចទៅនឹងការពិត ដែលរុំដោយទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
អគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ូទី នៅក្រសួងការពារជាតិក្នុងទីក្រុងសាណា ( Sanaa) លោក អាលី ហាមម៉ូដ អាល់ មូសគី (Ali Hammoud Al-Mushki)បាននិយាយថា ការហ្វឹកហ្វឺននេះគឺដើម្បីបង្កើនសមត្ថភាព និងជំនាញ របស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។
ក្រុមចលនាហ៊ូទី បានបើកការវាយប្រហារជាបន្តបន្ទាប់លើការដឹកជញ្ជូន និងគោលដៅផ្សេងទៀតនៅក្នុងតំបន់សមុទ្រក្រហម ជាអ្វីដែលពួកគេហៅថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលបង្កឱ្យមានការភ័យខ្លាចថាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាលកាន់តែធំ បង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា៕