
ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានក្រុមអ្នករត់កង់បី Pass App ក្រុមអ្នកប្រកបមុខរបរដោយខ្លួនឯង និងអាជីវករជាដើម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញលិខិតថ្កោលទោស ចំពោះលោក សុន ឆ័យ និងគាំទ្រចំណាត់ការផ្លូវច្បាប់របស់តុលាការ។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងសារជាថ្មីម្តងទៀតថា ក្នុងនាមក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនខ្មែរទូទៅដែលកំពុងតែធ្វើយុទ្ធនាការណ៍ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ក្រុមប្រឆាំងជ្រុលនិយម» កន្លកមក។ ចូលមកដល់ថ្ងៃ៤ ខែកុម្ភៈនេះ បានធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសលើទណ្ឌិតភៀសខ្លួនក្រៅប្រទេសខុសច្បាប់លោក សុន ឆ័យ ដែរជាអ្នកធ្វើសកម្មភាពនយោបាយ និយាយញុះញង់ឲ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបញ្ជាក់ថា ជាក់ស្តែងក្នុងរយៈពេលកន្លងមករូបលោក សុន ឆ័យ និងបក្សពួកបានបណ្តុះនូវចិត្ត គំនិត ឲ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ផ្ទុយមកវិញឥទ្ធិពលទាំងអស់បានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួន ដែលបណ្តាលឲ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទណ្ឌ ដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់រូបលោក ទាំងដោយផ្ទាល់ និងប្រយោល។
ដើម្បីបង្ការ និងលុបបំបាត់នូវវប្បធម៌ជ្រុលនិយមហួសហេតុដដែលៗ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសគាំទ្រដល់ចំណាត់ការរបស់តុលាការ និងសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រចំពោះសាលដីការរបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្ដិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី និងអំពាវនាវដល់បណ្តាលស្ថាប័នពាក់ព័ន្ធ សូមធ្វើចំណាត់ការជាក់លាក់លើបុគ្គល និងក្រុមប្រឆាំង ទុច្ចរិត ដែលតែងតែញុះញង់ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសហើយបែរជាធ្វើទង្វើ និងសកម្មភាពខុសច្បាប់ទៅវិញ។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏បាន អំពាវនាវដល់បណ្តាលមហាជនទូទៅ សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា»។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា ដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត៕




