ការសងសឹករបស់អាមេរិក៖ ការវាយឆ្មក់លើប្រទេសស៊ីរី និងអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ

2024/02/05 03:45:25 pm        189

សេតវិមាន បានព្រមានថា ការវាយប្រហារតាមអាកាសរបស់ខ្លួនលើគោលដៅនានារបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គ្រាន់តែជការចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាការបញ្ចប់ នៃការឆ្លើយតបរបស់ខ្លួនចំពោះអ៊ីរ៉ង់នោះទេ។

ទីប្រឹក្សាសន្តិសុខជាតិលោក ជែក ស៊ូឡេវ៉ាន់ (Jake Sullivan)បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃអាទិត្យថា នឹងមានជំហានបន្ថែមទៀត។សហរដ្ឋអាមេរិក កំពុងឆ្លើយតបទៅនឹងការស្លាប់របស់ទាហានបីនាក់នៅក្នុងការវាយប្រហារដោយយានដ្រូន របស់សត្រូវទៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានីកាលពីសប្តាហ៍មុន។ទោះបីជាអ៊ីរ៉ង់បដិសេធការជាប់ពាក់ព័ន្ធក៏ដោយ សាខារបស់ខ្លួនគឺក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានអះអាងទទួលខុសត្រូវ។

សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ថាមានស្នាកស្នាមលើការវាយប្រហារនេះ ហើយបាននិយាយថាយានដ្រូននោះ ត្រូវបានផលិតដោយអ៊ីរ៉ង់។

នៅក្នុងលិខិតមួយផ្ញើទៅកាន់សភាកាលពីថ្ងៃអាទិត្យ ស្ថិតនៅក្រោមច្បាប់ដែលលោកត្រូវតម្រូវឱ្យផ្ញើក្នុងរយៈពេល ៤៨ ម៉ោងនៃសកម្មភាពយោធា លោកប្រធានាធិបតី Joe Biden បាននិយាយថាការវាយប្រហារសងសឹកកាលពីថ្ងៃសុក្របានដាក់គោលដៅលើទីតាំងនានា ប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ជាកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) និងក្រុមជីវពលដែលមានទំនាក់ទំនងជាមួយ កងឆ្មាំបដិវត្តអ៊ីស្លាម ។

កងឆ្មាំបដិវត្តអ៊ីស្លាម ត្រូវគេជឿថាជាក្រុមប្រដាប់អាវុធ ដែលត្រូវបានផ្តល់មូលនិធិ និងបណ្តុះបណ្តាលដល់ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់។

លោក Biden បាននិយាយថា រួមទាំងកន្លែងប្រើប្រាស់សម្រាប់ បញ្ជា និងគ្រប់គ្រង ឃ្លាំងស្តុកអាវុធ ការហ្វឹកហាត់ ការគាំទ្រផ្នែកដឹកជញ្ជូន និងគោលបំណងផ្សេងទៀត។

លោកបានបន្ថែមថា ការវាយប្រហារទាំងនោះ ក្នុងគោលបំណងរារាំងក្រុមទាំងនេះកុំឲ្យវាយប្រហារបន្ថែមទៀត ហើយត្រូវបានធ្វើឡើងក្នុងវិធីមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើង និងជៀសវាងការស្លាប់ជនស៊ីវិល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        350
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        395
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        374

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm