ប្រទេសអ៊ីរ៉ាក់ បានហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួនប្រាំបីស្ថាប័ន មិនឱ្យចូលរួមក្នុងប្រតិបត្តិការប្រាក់ដុល្លារអាមេរិក ដោយចាត់វិធានការកាត់បន្ថយការក្លែងបន្លំ ការលាងសម្អាតប្រាក់ និងការប្រើប្រាស់រូបិយប័ណ្ណអាមេរិកខុសច្បាប់ផ្សេងទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខមន្ត្រីរតនាគាររបស់សហរដ្ឋអាមេរិក។

ធនាគារទាំងនោះត្រូវបានហាមឃាត់មិនឱ្យចូលទៅកាន់ការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់នៃរូបិយប័ណ្ណរឹងនៅក្នុងប្រទេសពឹងផ្អែកលើការនាំចូល ដែលបានក្លាយជាចំណុចស្នូលនៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើការរត់ពន្ធរូបិយប័ណ្ណទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលនៅជិតខាង។

ដោយជាសម្ព័ន្ធមិត្តដ៏កម្រមួយទាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានទុនបំរុងជាង ១០០ ពាន់លានដុល្លារដែលកាន់កាប់នៅសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការជួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថាលទ្ធភាពទទួលបានប្រេង និងហិរញ្ញវត្ថុមិនត្រូវបានរារាំង។
កាលពីខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់បានហាមប្រាមធនាគារចំនួន ១៤ ស្ថាប័នមិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើការរត់ពន្ធប្រាក់ដុល្លារទៅកាន់ប្រទេសអ៊ីរ៉ង់តាមរយៈប្រព័ន្ធធនាគារអ៊ីរ៉ាក់៕