
ភ្នំពេញ៖ ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួនេះ ០៦ខ្នងផ្ទះ ដែលប្រភេទឈើប្រកស័ង្កសីដែលសំណងមិនរៀបរយ តែមិនបណ្ដាយអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍នៅតាមបណ្ដោយផ្លូវលេខ ១០៥កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុមានផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុបងប្អូនប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។
មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយទទួលបានដំណឹងនេះ ភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវប្រើពេលយូរបន្តិច ដូច្នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង ០៦ខ្នងផ្ទះផងដែរ ដែលប្រភេទសំណង ឈើប្រក់ស័ង្កសី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៦គ្រឿង ប្រើប្រាស់អស់ ០៣គ្រឿង។
តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានយុវជនម្នាក់ ដែលប្រើប្រាស់សារធាតុញៀនលើសកម្រិត ដែលមានគំនុំជាមួយយុវជនម្នាក់ទៀតជាង ០១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបានមកលួចដុត ហើយដៃកាន់ដាវ មិនអោយប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចរត់ចូលព្រៃបាត់ទៅ៕ អត្ថបទ៖ កុម្ភៈ



